ប្លែករហូត! ច្រើនឈុតពី ណាក់​​ ស្រីណា បង្ហាញភាពល្វត់ល្វន់ក្នុងសម្លៀកបំពាក់កូនក្រមុំបែបប្រពៃណី

  • 2019-02-20 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ណាក់ ស្រីណាតារាសម្តែងនិងជាពីធីការីនីឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍គឺពិតជាធ្វើឲ្យអ្នកគាំំទ្រប្លែកអារម្មណ៍ជានិច្ចជាមួយនឹងការបង្ហាញភាពស្រស់ស្អាតល្វត់ល្វន់ក្នុងសម្លៀកបំពាក់បែបប្រពៃណីក្រមុំជាច្រើនឈុតពិតជាស្រស់សោភានឹងថ្លៃថ្នូរឆ្លុះពីអត្តចរិតសុភាពរាបសាររបស់នារីខ្មែរយើងផងដែរ។​

ជាក់ស្តែងប៉ុន្មានឈុតដ៏ស្រស់ផូរផងនេះគឺដូចដែលបានដឹងស្រាប់ហើយតារារាងតូចច្រឡឹងរូបនេះ គឺមានបងប្អូនជាអ្នកបើកសម្អាងការនិងច្នៃម៉ូតសម្លៀកបំពាក់ព្រោះជានិច្ច ដោយតែងតែឃើញវត្តមានតារារូបនេះគ្រងឈុតកូនក្រមុំបែបប្រពៃណីខ្មែរផងដែរ។ ហើយអ្វីដែលពិសេសជាងនេះគឺពិធីការីនីរូបស្រស់បាន​សរសេរនៅ​រូប​ដែល​បង្ហោះ​នោះថា ”ធ្វើម៉េចខ្ញុំលង់នឹងអ្នកហើយ” អមជាមួយឈុតសម្លៀកបំពាក់ប្រពៃណីស្អាតជាច្រើនប្លែកៗពីគ្នាគយគន់មិនណាយមិនសរសើរមិនបានដូជជាទេពអប្សរ។

ចង់ដឹងថាឈុតសម្លៀកបំពាក់ប្រពៃណីកូនក្រមុំស្រស់ស្អាតប្លែកៗយ៉ាងណាមើលរូបភាពខាងក្រោម៖

ផ្តល់សិទ្ធរូបភាពដោយ៖ ណុបដាណេសម្អាងការ ម៉ូដែល៖ ណាក់ ស្រីណា

អត្ថបទ៖ សិរីរត្នន៍