សល់​ពីរ​ថ្ងៃ​ទៀត ICT Award ឆ្នាំ ២០១៩ ឈប់​ទទួល​ពាក្យ​អ្នក​មិន​ទាន់​ដាក់​រួសរាន់​ឡើង

  • 2019-02-20 08:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT កម្ពុជា គឺ​ជា​កម្មវិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT ថ្នាក់​ជាតិ​ធំ​ជាង​គេ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដើម្បី​បង្ហាញ​នូវ​សមិទ្ធផល ស្នាដៃ និង​ជោគ​ជ័យ​នានា លើ​នវានុវត្តន៍​ក្នុង​វិស័យ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​(ICT) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ វិទ្យាស្ថាន​ជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) បាន​បើក​ទទួល​ពាក្យ​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT កម្ពុជា ឆ្នាំ២០១៩ ទៀត​ហើយ។

រូបភាព៖ ICT Award ២០១៨

ក្រុមហ៊ុន ស្ថាប័ន អាច​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ប្រជែង​បាន​ដែល​មាន​មកពី ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក ក្រុមហ៊ុន​ផ្ដួច​ផ្ដើម​ធុរៈ​កិច្ច (Startup)  សហគ្រាស​សង្គម អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ ស្ថាប័ន​រដ្ឋ​ពាក់​ព័ន្ធ​ផ្សេងៗ។

ក្រុមហ៊ុន និង​ស្ថាប័ន អាច​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​តាម​ប្រភេទ​ពាន​រង្វាន់​ដូច​ខាង​ក្រោម៖

  1. ក្រុមហ៊ុន​ផ្ដួច​ផ្ដើម​ធុរៈ​កិច្ច​បច្ចេកវិទ្យា ល្អ​បំផុត​ប្រចាំ​ឆ្នាំ (Best Tech Startup of the year)

  2. ស្ថាប័ន​នវានុវត្តន៍​ឌីជីថល ល្អ​បំផុត​ប្រចាំ​ឆ្នាំ (Best Digital Innovation organization of the year)

  3. ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ ល្អ​បំផុត​ប្រចាំឆ្នាំ (Best ICT R&D of the year)

  4. បច្ចេកវិទ្យា​នវានុវត្តន៍​សង្គម ល្អ​បំផុត​ប្រចាំឆ្នាំ (Best Social Innovation of the year)

  5. សេវា​រដ្ឋបាល​អេឡិចត្រូនិក ល្អ​បំផុតប្រចាំឆ្នាំ (Best e-government service of the year)

រូបភាព៖ ICT Award ២០១៨

ក្រៅ​ពី​ពាន​រង្វាន់​ប្រភេទ​ទាំង ៥ ខាងលើ គណៈ​ធម្មាធិការ​ក៏​ធ្វើ​ការ​វាយតម្លៃ និង​ជ្រើស​រើស ក្រុមហ៊ុន​ស្ថាប័ន ដែល​មាន​ស្នា​ដៃ​ក្នុង​វិស័យ​អាទិភាព​មួយ​ចំនួន​ទៀត​ដូចជា៖ បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម (AgriTech), ធនាគារ​ឌីជីថល (Digital Banking), បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ (EduTech), បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យា​ក្នុង​វិស័យ​សុខាភិបាល (HealthTech) ជា​ដើម។

ក្រុមហ៊ុន និង​ស្ថាប័ន ដែល​បាន​ដាក់​ពាក្យ​ចូល​រួម​ប្រកួត នឹង​ត្រូវ​បាន​សម្រាំង​ជ្រើស​រើស ដោយ​ចៅ​ក្រម ដែល​មាន​សមាស​ភាព​មក​ពី ក្រុមហ៊ុន​ឯកជន ស្ថាប័នរដ្ឋ សង្គម​ស៊ីវិល និង​អ្នក​តំណាង​ឧស្សាហកម្ម​ក្នុង​វិស័យ ICT ។

ដែល​មាន​លក្ខណៈ​សម្បត្តិ​វាយតម្លៃ និង​ជ្រើសរើស​ដោយ​ផ្អែក​លើ​គុណសម្បត្តិ​មួយ​ចំនួន​ដូច​ជា៖

១.នវានុវត្តន៍​បច្ចេកវិទ្យា (tech innovation)

២.ដោះ​ស្រាយ​បញ្ហា​ក្នុង​សង្គម (Problem Solving)

៣.ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ (Effeciency of operation)

៤.យុទ្ធសាស្ត្រ​ទីផ្សារ (Marketing Strategy)

កម្មវិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award នេះ​ដែរ​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក​ដោយ វិទ្យាស្ថាន​ជាតិ NIPTICTក្នុង​គោល​បំណង​ជំរុញ​លើក​ទឹក​ចិត្ត និង​លើក​កម្ពស់​ផលិតផល ឬ​គម្រោង ដ៏​ឆ្នើម​នៅ​កម្ពុជា។ ដោយ​ឡែក​សម្រាប់​ការ​ប្រជែង​ពាន​រង្វាន់ ICT កម្ពុជា ២០១៩ នេះ នឹង​ផ្ដល់​រង្វាន់​ដល់​ម្ចាស់​ជ័យ​លាភី ជា​មួយ​និង​ទឹក​ប្រាក់ នឹង​ពាន​រង្វាន់ ឆ្នើម​ល្អ​ផ្ដាច់​គេ ដែល​ជា​ពាន​រង្វាន់ កិត្តិយស​ថ្នាក់​ជាតិ ដែល​នឹង​ជួយ​ឱ្យ​អាជីវកម្ម របស់​ពួក​គេ ឈាន​ឡើង​បាន​មួយ​កម្រិត​ទៀត។

ក្រុមហ៊ុន និង​ស្ថាប័ន​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ឆ្នាំ ២០១៩ នេះ ក៏​មាន​ឱកាស​ចូល​រួម​ក្នុង​ថ្នាក់​តំបន់​ផង​ដែរ។ ក្រុមហ៊ុន និងស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតប្រជែង ដែលមានមកពី ក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច (Startup) សហគ្រាសសង្គម អង្គការក្រៅរដ្ឋាភិបាល ឬ ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ តាមរយៈគេហទំព័រ http://cambodiaictawards.com/ ចាប់ពីថ្ងៃនេះតទៅ រហូតដល ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។

ព័ត៌មាន​លម្អិត​អំពី​ការ​ប្រកួត​ពាន​រង្វាន់ ICT កម្ពុជា ២០១៩ តាមរយៈ គេហទំព័រ http://www.cambodiaictawards.com និង https://www.facebook.com

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី