Samsung ចេញបញ្ជីឈ្មោះប្រទេសអ្នកប្រើ Note 9 អាចឡើងទៅ Andoid Pie(9)
- 2019-02-23 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ចេញបញ្ជីឈ្មោះប្រទេសអ្នកប្រើ Note 9 អាចឡើងទៅ Andoid Pie(9)
ចន្លោះមិនឃើញ
កាលពីខែមករាកន្លងទៅ Samsung បានបញ្ចេញតារាងឈ្មោះត្រកូល Galaxy ដែលអាចឡើងទៅកាន់ Android ជំនាន់ចុងក្រោយបានដូចជា Galaxy S9/S9+និង Note 8 ជាដើម។ ដោយឡែកសម្រាប់កាលបរិច្ឆេទជាក់លាក់លើម៉ូឌែល Note 9 គឺក្នុងកុម្ភៈនេះឯង។ Samsung ពិតជាពន្លឿនសកម្មភាពលឿនតាមការសន្យារបស់ខ្លួនមែន។
តាមការចុះផ្សាយរបស់វិបសាយ SamMobile ឲ្យដឹងថាការអាប់ដេត Android Pie ផ្លូវការសម្រាប់ប្រទេសខ្លះដូចជា ម៉ាឡេស៊ី, ហុងគ្រី, ប្រេស៊ីល, អេហ្ស៊ីប កាណាដា និងប្រទេសរ៉ូម៉ានី សុទ្ធតែអាចឡើងទៅបានហើយ កាលពី៣ថ្ងៃមុន ឬមួយសប្តាហ៍មុន។
ទោះជាប្រទេសកម្ពុជា គ្មានឈ្មោះក្នុងតារាង ប៉ុន្តែមានអ្នកប្រើខ្លះអាចអាប់ដេតបានហើយលើ Note 9 លេខម៉ូឌែល(Model: SM-N960F) ហើយការអាប់ដេតនេះមានបញ្ចូលនូវ One UI ដែលមានរួមបញ្ចូលមុខងារថ្មីៗជាច្រើន នៅឡើយតែប្រទេសទាំងប៉ុន្មានដែលសល់ក្នុងតារាងខាងលើ សង្ឃឹមថានឹងទទួលបានឆាប់ៗនេះ៕
នេះជាបញ្ជីឈ្មោះប្រទេសដែលអាចអាប់ដេតឡើង Andoid Pie(9) សម្រាប់អ្នកប្រើ Note 9៖
អានបន្ត៖