គូដណ្តឹង ទិត្យ វិច្ឆិកាគ្មានដំណឹងបែកគ្នា ស្រាប់តែភ្ជាប់ពាក្យថ្មីជាមួយបុរសសង្ហាកូរ៉េបាត់

  • 2019-02-26 04:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនជាច្រើនឆ្ងល់ខ្លាំងក្រោយឃើញរូបថតភ្ជាប់ពាក្យជាច្រើនសន្លឹករបស់នារីម្នាក់ ដែលគេស្គាល់ថាជាគូដណ្តឹងរបស់អតីតតារាចម្រៀងទិត្យ វិច្ជិកាដែលបានភ្ជាប់ចំណងស្នេហ៍ជាមួយប្រុសផ្សេងជាបុរសជនជាតិកូរ៉េ កាលពីថ្ងៃ២៤ ខែកុម្ភៈថ្មីៗនេះទៅវិញ។

ជាក់ស្តែងតារាចម្រៀងរូបនេះ និងគូដណ្តឹងរូបស្រស់មិនដែលឃើញបង្ហោះរូបភាពទៅណាមកណា Sweet ជាមួយគ្នាហាក់ដូចជាយូរគួរសម តាំងពីពួកគេបានភ្ជាប់ពាក្យនឹងគ្នាកាលពីថ្ងៃទី០២ ខែតុលាឆ្នាំ២០១៦​កន្លងទៅនេះ។ អ្វីដែលប្លែកជាងនេះ គេមិនបានឃើញអតីតតារាចម្រៀងរូបនេះបង្ហាញពីចំណងស្នេហ៍ថាចែកផ្លូវគ្នាម្តងណាឡើយ ស្រាប់តែឃើញគូដណ្តឹងលោក គឺអ្នកនាងគុយ សុផាឡា ស្លៀកឈុតចូលរោងភ្ជាប់ពាក្យជាមួយអ្នកថ្មីបាត់។

យ៉ាងណាមិញជុំវិញការបែកគ្នាជាមួយគូដណ្តឹងរបស់លោក ក៏ដូចជាការភ្ជាប់ពាក្យជាមួយបុរសជនជាតិកូរ៉េមិនទាន់មានការបកស្រាយពីអតីតតារសម្រៀងអតីតារាចម្រៀងរូបនេះថាយ៉ាងណានៅឡើយទេ​ គ្រាន់តែមហាជនធ្លាប់ឃើញលោកផុសក្នុងបណ្តាញសង្គមថា៖ "ផ្លូវបានបែងចែកជាពីររួចរាល់ហើយ សូមអ្នកដើរតាមផ្លូវអ្នកដោយមានសុភមង្គលនឹងសេចក្តីសុខ" តាំងពីថ្ងៃទី២៤ ខែឧសភា២០១៨មកម្ល៉េះ។

បើតាមប្រភពព័ត៌មានពីមិត្តជិតស្និតរបស់អតីតគូស្នេហ៍ ទិត្យ វិច្ជិកា បានប្រលយមាត់ថាអ្នកទាំំងពីរបែកគ្នាយូរហើយដោយការរស់នៅមិនចុះសម្រុងគ្នា និងមិនអាចឈានដល់ការរួមផ្លូវជាមួយគ្នាបាន​ ពិសេសពួកគេមិនចង់ប្រកាសច្រើនឲ្យអ្នកណាដឹងឡើយ៕

ចង់ដឹងច្បាស់ាយ៉ាងណាមើលរូបភាពខាងក្រោម៖

រូបភាពយកពីFB​​Page៖ អ្នកនាង គុយសុផាឡា

អត្ថបទ៖ សិរីរត្នន៍