ឥណ្ឌូណេស៊ីលើកពាន AFF U-22 ឆ្នាំ២០១៩ ខណៈកម្ពុជាបានពាន Fair Play
- 2019-02-26 14:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ីលើកពាន AFF U-22 ឆ្នាំ២០១៩ ខណៈកម្ពុជាបានពាន Fair Play
ចន្លោះមិនឃើញ
ក្រុមឥណ្ឌូណេស៊ីអាយុ២២ឆ្នាំបានឈ្នះជើងឯកពានរង្វាន់យុវជនអាស៊ាន AFF U22 Championship 2019 បន្ទាប់ពីបានយកឈ្នះក្រុមថៃអាយុ២២ឆ្នាំដោយលទ្ធផល ២-១ វគ្គផ្តាច់ព្រ័ត្រដែលរៀបចំលើកទី២នេះនៅប្រទេសកម្ពុជា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រមិនមានគ្រាប់បាល់កើតឡើងឡើយនៅវគ្គ៤៥នាទីដំបូង ប៉ុន្តែវគ្គទី២មានគ្រាប់បាល់ធ្លាយសំណាញ់ទីរហូតដល់៣គ្រាប់ដែលឥណ្ឌូណេស៊ីស៊ុតបាន២គ្រាប់ ខណៈថៃស៊ុតបាន១គ្រាប់ដែលមិនអាចការពារតំណែងជើងឯកចាស់របស់ខ្លួនឡើយដោយទទួលបានត្រឹមជើងឯករងប៉ុណ្ណោះ។
ចំណោះចំណាត់ថ្នាក់លេខ៣បានទៅក្រុមវៀតណាមអាយុ២២ឆ្នាំ បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជាដោយលទ្ធផល ១-០។ ដូច្នេះកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ និងទទួលបានពានលេងប្រកបដោយយុត្តិធម៌ Fair Play ជាងគេ។