តារា Original ប៉ុន្មាន​ដួង​នេះ ធ្វើ​ឲ្យ​កក្រើក​ម្ដុំ​កោះ​ពេជ្រ​យប់​មិញ

  • 2019-03-02 06:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ផ្ដល់​ភាព​រីករាយ​ដល់​អតិថិជន Ballantine’s នៅ​តាម Pub និង​ភោជនីយដ្ឋាន​ជាច្រើន​ខែ​មក ពេល​នេះ​កម្មវិធី Ballantine’s True Music បាន​ធ្វើ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​កាល​ពី​យប់​ម្សិលមិញ ខណៈ​កម្មវិធី​ទាំងមូល​បាន​អញ្ជើញ​សុទ្ធ​សឹង​តែ​ក្រុម​តា​រា​ចម្រៀង Original និង​កំពូល DJ រូប​ស្រស់​មក​ចូល​រួម ដែល​មាន​ដូចជា៖

  • កញ្ញា ឡូ​រ៉ា ម៉ម
  • ក្រុម​ក្មេង​ខ្មែរ
  • លោក​អូន
  • ក្រុម​តារា​ចម្រៀង​វ័យ​ក្មេង​រាង​សង្ហា Mustache Band
  • DJ រូប​ស្រស់​រាង​តូច​ច្រឡឹង​កញ្ញា Maily
  • និង​ពិធី​ការិនី​កញ្ញា សុភក្ត្រ័ កុសុម៉ា

អ្នក​នាង ស៊ូ កណិកា ប្រធាន​ផ្នែក​លក់ Pernod Ricard (Cambodge) ដែល​ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់​មុខ​ស្រា Ballantine’s ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សម្រាប់​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Ballantine’s True Music នេះ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ ពិសេស​ក្រុម​យុវវ័យ​ខ្មែរ​ដែល​និយម​ចូល​ស្ដាប់​បទ​ចម្រៀង Original និង​ចង់​ភ្លក់​រសជាតិ​ស្រា​វីស្គី​របស់​ប្រទេស​ស្កុតឡែន។

អ្វី​ដែល​កាន់តែ​ពិសេស ក្នុង​កម្មវិធី​ដែល​ធ្វើ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហាត់​ប្រាណ Prokout Fitness & Fight Center នេះ កញ្ញា ឡូ​រ៉ា ម៉ម និង​លោក​អូន​ក៏​បាន​សម្ពោធ​បទ​ថ្មី​ក្រោម​ចំណង​ជើង​ថា Coming Home ក្រោយ​ចេញ Teaser កាល​ពី​ពេល​កន្លង​មក ព្រម​ទាំង​កម្មវិធី​ចាប់​រង្វាន់​ផ្សង​សំណាង​ផង​ដែរ។

អ្នក​តំណាង​ក្រុមហ៊ុន​ខាងលើ​បាន​បន្ថែម​ទៀត​ថា Ballantine’s ក្រុមហ៊ុន​ផលិត​ស្រា​ធំ​លេខ ២ លើ​ពិភព​លោក​ដោយ​បង្កើត​តាំង​ពី​ឆ្នាំ ១៩១០ សន្យា​នឹង​នាំ​យក​កម្មវិធី​កម្សាន្ត​ថ្មីៗ​ប្លែកៗ សម្រាប់​អ្នកគាំទ្រ​ជាច្រើន​ទៀត នៅ​ពេល​ខាង​មុខ។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក​ផ្លូវ​ការ Ballantine’s Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​បន្ត​ទៀត៕

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម
អត្ថបទថ្មី