ច្បាប់បាល់ទាត់ថ្មីៗទាំង ៥ ដែលនឹងអនុវត្តចាប់ពីខែមិថុនានេះតទៅ
- 2019-03-05 10:47:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់បាល់ទាត់ថ្មីៗទាំង ៥ ដែលនឹងអនុវត្តចាប់ពីខែមិថុនានេះតទៅ
ចន្លោះមិនឃើញ
បើតាមកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំសមាគមបាល់ទាត់អន្តរជាតិបានសម្រេចថា ច្បាប់មួយចំនួនក្នុងកីឡាបាល់ទាត់នឹងត្រូវកែតម្រូវចាប់ពីខែមិថុនា ឆ្នាំ២០១៩នេះតទៅ។
ខាងក្រោមនេះជា ការផ្លាស់ប្ដូរទាំង ៥ ដែលចេញពីច្បាប់ថ្មីនោះ៖
១. គ្មានទេការស៊ុតឡើងវិញបន្ទាប់ពីស៊ុតបាល់ពិន័យ ១១ម៉ែត្រមិនចូល៖ កីឡាករដែលខកខានបាល់ប៉េណាល់ទីដោយត្រូវបានសង្គ្រោះបានដោយអ្នកចាំទី ឬស៊ុតបុករបារទីក៏ដោយ នឹងមិនមានឱកាសរកគ្រាប់បាល់ភ្លាមៗម្ដងទៀតឡើយ។
២. ការរកគ្រាប់ដែលប្រើដៃដោយអចេតនាក៏ដោយនឹងមិនត្រូវអនុញ្ញាតដាច់ខាត៖ គ្រាប់បាល់ដែលកើតឡើងដោយការប៉ះដៃកីឡាករដោយមិនមានបំណង នឹងមិនត្រូវឲ្យឡើយចាប់ពីរដូវកាលក្រោយនេះទៅ។
៣. កីឡាករដែលត្រូវប្ដូរចេញអាចចេញបានគ្រប់ទីកន្លែងលើទីលាន៖ ដើម្បីបញ្ឈប់ការខ្ជះខ្ជាយពេលវេលា កីឡាករដែលត្រូវប្ដូរចេញមិនចាំបាច់មកនៅទីតាំងប្ដូរកីឡាករដែលនៅពាក់កណ្ដាលតារាងឡើយ ហើយចាប់ពីខែមិថុនា នេះទៅ គេអាចចេញក្រៅទីលាននៅកន្លែងដែលនៅក្បែរគេបំផុត។
៤. គ្មានទេខ្សែប្រយុទ្ធជញ្ជាំង Free Kick៖ ខ្សែប្រយុទ្ធក្រុមដែលទទួលបានបាល់ពិន័យ Free Kick នឹងមិនឲ្យឈរជិតជញ្ជាំងខ្សែការពារគូប្រកួតដែលទប់ទល់បាល់ Free Kick ទេ ដោយសារតែវាអាចធ្វើជញ្ជាំងខ្សែការពារទាំងនោះរំកិល ដែលបង្កលក្ខណៈក្នុងការទាត់បាល់ពិន័យ។ តែចាប់ពីរដូវកាលក្រោយនេះ ខ្សែប្រយុទ្ធនឹងត្រូវឈរយ៉ាងតិច ១ម៉ែត្រពីជញ្ជាំងនោះ។
៥. គ្រូបង្វឹកនឹងត្រូវទទួលបានកាតដូចកីឡាករ៖ ក្នុងពេលនេះ គ្រូបង្វឹកត្រូវបានពិន័យដោយពាក្យសម្ដីហើយត្រូវបានបណ្ដេញចេញពីការប្រកួតតែម្ដង ប៉ុន្តែច្បាប់ថ្មីនេះ យើងនឹងអាចឃើញគ្រូបង្វឹកទទួលបានកាតលឿងដូចកីឡាករដែរ៕