Dani Carvajal ថា នេះ​គឺ​ជា​រដូវ​កាល​ចង្រៃ​បំផុត សម្រាប់ Real

  • 2019-03-06 02:38:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ធ្លាក់​ចេញ​ពី​ពាន Champions Leagues ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយ​សារ​ថ្វី​ជើង​របស់ Ajax។ បរាជ័យ​នេះ​ខ្សែ​ការពារ​ស្ដាំ​ Dani Carvajal របស់ Madrid បាន​និយាយ​ថា វា​ជា​រដូវ​កាល​ចង្រៃ​មួយ។

Ajax បាន​យក​ឈ្នះ Madrid ក្នុង​ជើង​ទី​ពីរ ៤-១ សរុប​ទាំង​ពីរ​ជើង ៥-៣។ រដូវ​កាល​នេះ​​ពិត​ជា​មិន​សូវ​កាក់កប​សម្រាប់ Gareth Bale ដោយ​ដើម​រដូវ​កាល​គ្រប់គ្នា​រំពឹង​ថា គេ​នឹង​អាច​ជំនួស​កន្លែង​របស់ Cristiano Ronaldo។ Thibaut Courtois ដែល​ក្លឹប​នាំ​ចូល​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ក៏​មិន​ទាន់​បង្ហាញ​ភាព​លេច​ធ្លោ​ណា​មួយ​ដើម្បី​ជួយ​ក្រុម។

ក្រោយ​ចប់​ការ​ប្រកួត​ជាមួយ Ajax ខ្សែ​ការពារ Carvajal បាន​លើក​ឡើង​ថា៖ “ពួក​យើង​ត្រូវ​តែ​អាជីព។ ពួក​យើង​មិន​ត្រូវ​លាក់​បាំង​នោះ​ទេ។ ពួក​យើង​ត្រូវ​តែ​បង្ហាញ​​មុខ ប៉ុន្តែ​ពួក​យើង​ដឹង​ថា នេះ​ជា​រដូវ​កាល​ដ៏​ចង្រៃ​មួយ។ នេះ​គឺ​ជា​យប់​ដ៏​អាក្រក់​បំផុត​សម្រាប់​អាជីព​របស់​ខ្ញុំ។ ក្នុង​មួយ​សប្ដាហ៍​ពួក​យើង​ចាញ់​គ្រប់​ប្រកួត ហើយ​ចាញ់​ក្នុង​ផ្ទះ​ទៀត"៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ