ក្រោយធ្លាយរូប Pre-Wedding ច្រើនសន្លឹក ម្តងនេះ នីឡា បញ្ជាក់ច្បាស់រឿងរៀបការ

  • 2019-03-06 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រូប​ថត​ការ​ជា​ច្រើន​សន្លឹក​​ជាមួយ​ម្ចាស់​ចិត្ត​របស់​ខ្លួន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​​ម្ចាស់​សា​ម៉ី​ខ្លួន ថែម​ទាំង​សរសេរ​ថា​ "Pre-Wedding” ​ទៀត​នោះ ធ្វើ​ឲ្យ​មហាជន​​ចង់​ដឹង​ពី​​ថ្ងៃ​មង្គលការ​របស់​តារា​កំប្លែង​រូប​នេះ​ថា ​គ្រោង​នឹង​រៀប​ចំ​ឡើង​ឆាប់​ៗ​នេះ​ឬ​យ៉ាង​ណា។

​ឆ្លើយ​តប​នឹង​សំនួរ​នេះ ​កូន​ស្រី​លោក​តា ​វ៉ិច ទ័រ ប្រាប់​ថា ​រូប​ថត​ទាំង​នោះ​តាម​ពិត​ជា​​ការ​ថត​ឲ្យ​សម្អាង​ការ​នោះ​ទេ ដោយ​ម្ចាស់​សម្អាង​ការ​ពេញ​ចិត្ត​អ្នក​ទាំង​ពីរ ក៏​ហៅ​ថត​ជា​​គូ​តែ​ម្ដង​ទៅ បើ​ទោះ​សង្សារ​របស់​ខ្លួន​មិន​មែន​ជា​អ្នក​សិល្បៈ​ក៏​ដោយ។

​ចំពោះ​រឿង​រៀប​ការ​ពិត​ប្រាកដ​វិញ ​ទាំង​ នី​ឡា និង​ ម្ចាស់​ចិត្ត មិន​ទាន់​គិត​គូ​នោះ​ទេ ព្រោះ​ពួក​គេ​សុទ្ធ​តែ​នៅ​វ័យ​ក្មេង ។ ម្ល៉ោះ​ហើយ ពួក​គេ​ចង់​ផ្ដោត​លើ​ការ​សិក្សា និង​សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន​សិន។ ​សម្រាប់​រឿង​ភ្ជាប់​ពាក្យ​វិញ​ក៏​ដូច​គ្នា ​ថ្វី​ត្បិត​អ្នក​ទាំង​ពីរ​​ស្រលាញ់​ពេញ​ចិត្ត និង​ចាស់​ទុំ​បាន​ដឹង​លឺ​ពី​ទំនាក់​ទំនង​របស់​ពួក​គេ​យ៉ាង​ណា​ក៏​ដោយ ​តែ​តារា​កំប្លែង​​បន្ថែម​អាជីព​លក់​ផលិត​ផល​តាម Online ​ចង់​បន្ត​មើល​ចិត្ត​ថ្លើម​គ្នា​សិន មិន​ទាន់​គិត​គូ​លើ​រឿង​នេះ​នោះ​​ទេ។

សំខាន់​ពេល​នេះ ​ពួក​គេ​មាន​អារម្មណ៍​សប្បាយ​ចិត្តពេល​នៅ​ជិត​គ្នា និង​ទោះ​យ៉ាង​ណា​ក៏អ្នក​ទាំង​ពីរ​មិន​ភ្លេច​ប្រ​ពៃ​ណី​ខ្មែរ មិន​រស់​ក្រោម​ដំបូល​ផ្ទះ​តែ​មួយ មុន​រៀប​ការ​នោះ​ឡើយ៕

អត្ថបទ៖ លឹម សុនា