អាណិតតារាចម្រៀង អាន វិសាល ត្រូវគេវាយនឹងញញួរបែកក្បាលហូរឈាមជោគខ្លួន
- 2019-03-09 06:13:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណិតតារាចម្រៀង អាន វិសាល ត្រូវគេវាយនឹងញញួរបែកក្បាលហូរឈាមជោគខ្លួន
ចន្លោះមិនឃើញ
លោក អាន វិសាល ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបកាលពីអតីតកាល ត្រូវបានជនសង្ស័យម្នាក់វាយនឹងញញួរបណ្ដាលឲ្យបែកក្បាលហូរឈាមជោគខ្លួន ក្រោយមានទំនាស់បន្តិចបន្តួច។ នេះបើតាមលោក ហេង ឡុង ស្ថាបនិកសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម។
ហេតុការណ៍ខាងលើ កាលពីម៉ោង ១២៖០០នាទី អធ្រាត្រឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ នៅទល់មុខហាងខារ៉ាអូខេ អេលេហ្គេន។ ចំពោះមូលហេតុ លោក ហេង ឡុង នៅមុនកើតរឿង លោក អាន វិសាល បានប្រាប់ទៅជនសង្ឃ័យថា កុំឲ្យបើកម៉ូតូលឿនពេក ខ្លាចបុកក្មេង។ គ្រាន់តែប៉ុណ្ណេះ ស្រាប់តែជនសង្ស័យដែលស្នាក់នៅផ្ទះជួលក្បែរខាងតារាចម្រៀង បានយកញញួរវាយលោក វិសាល ចំក្បាលធ្វើឲ្យបែកឈាមតែម្ដង។
មិនត្រឹមប៉ុណ្ណឹង សូម្បីតែភរិយារបស់ម្ចាស់បទ "ផ្ដើមស្រឡាញ់ ផ្ដើមអស់សង្ឃឹម" ក៏ត្រូវជនសង្ស័យវាយឲ្យពកក្បាលដែរ។ លោក អាន វិសាល បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែគិតមកត្រឹមរសៀលម៉ោង ១:០០ នេះ មិនព័ត៌មានសមត្ថិកិច្ចឃាត់ខ្លួន ជនសង្ស័យជាមួយបក្សពួក៤នាក់ផ្សេងទៀត ដែលបានប្រព្រឹត្តហិង្សាលើតារាចម្រៀងនៅឡើយ។ ករណីនេះ លោក ហេង ឡុង ក៏បានបញ្ចេញអត្តសញ្ញាណក្រុមជនសង្ស័យ និងរំពឹងលើចំណាត់របស់សមត្ថកិច្ច រកយុត្តិធម៌ជូនតារាចម្រៀង៕