៤ឆ្នាំចុង​ក្រោយ​ សហព័ន្ធ​បាល់ទាត់​សល់លុយច្រើន​បំផុតក្នុងឆ្នាំ២០១៨​

  • 2019-03-11 03:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC)​បាន​សល់​ប្រាក់​​ច្រើន​បំផុត​ បើ​ប្រៀប​ធៀប​នឹង​​ប្រាក់​សល់​​​​កាល​ពី​៣​ឆ្នាំ​មុន​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ដែល​បាន​ធ្វើ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​ ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ។

សន្និសីទ​កាល​ពី​ឆ្នាំ​២០១៨

របាយការណ៍​មហា​សន្និបាត​បង្ហាញ​ថា សហព័ន្ធ​ទទួល​​បាន​ប្រាក់​ចំណូល​ចំនួន​ ៦ ០២៥ ៤២៨ ដុល្លារ​អាមេរិក​ ខណៈ​ការ​​ចំណាយ​អស់​ចំនួន​​ ៤ ៤៨៨ ៣៧០ ដុល្លារ​អាមេរិក​ ដូច្នេះ​នៅ​សល់​ចំនួន​ ១ ៥៣៧ ០៥៨ ដុល្លារ​អាមេរិក។

យ៉ាង​ណា​ បើ​ប្រៀប​ធៀប​នឹង​ប្រាក់​សល់​​កាល​ពី​ឆ្នាំ​២០១៧​ ២០១៦​ និង​ ២០១៥​ឃើញ​ថា ​ឆ្នាំ​២០១៨​នៅ​ច្រើន​បំផុត។ ចំពោះ​ឆ្នាំ​​២០១៧​​​ ប្រាក់​ចំណូល​ និង​ចំណាយ​ច្រើន​​ជាង​៣​ឆ្នាំ​ផ្សេង​ទៀត​ ប៉ុន្តែ​​ប្រាក់​សល់​តិច​ជាង​គេ។

ខាង​ក្រោម​ជា​ទិន្នន័យ​នៃ​​ប្រាក់​ចំណូល​ ចំណាយ​ និង​សល់​រយៈ​ពេល​៤​ឆ្នាំ​ចុង​ក្រោយ​

ឆ្នាំ២០១៨ (របាយការណ៍​មហាសន្និបាតថ្ងៃទី១១ ខែ​ ឆ្នាំ២០១៩)

  • សរុប​ប្រាក់​ចំណូល​៖ ៦ ០២៥ ៤២៨ ដុល្លារ​អាមេរិក
  • សរុប​ប្រាក់​ចំណាយ​៖ ៤ ៤៨៨ ៣៧០ ដុល្លារ​អាមេរិក
  • សរុប​ប្រាក់​នៅ​សល់​៖ ១ ៥៣៧ ០៥៨ ដុល្លារ​អាមេរិក

ឆ្នាំ​២០១៧ (របាយ​ការណ៍​មហាសន្និបាត​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​​២០១៨)​

  • សរុប​​ប្រាក់​ចំណូល​៖ ៧​ ៧១៣ ៦៩០​ដុល្លារ​អាមេរិក​
  • សរុប​ប្រាក់​ចំណាយ​៖ ៧ ១៤៦ ៣៨៤​ដុល្លារ​អាមេរិក​
  • សរុប​​ប្រាក់​​​នៅ​សល់​​​៖ ៥៦៧ ៣០៦​ដុល្លារ​អាមេរិក​

ឆ្នាំ​២០១៦ (របាយ​ការណ៍​មហាសន្និបាត​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​​២០១៧)​

  • សរុប​​ប្រាក់​ចំណូល​៖ ៣ ៦៦៦ ៤៤២.៤៥ដុល្លារ​អាមេរិក
  • សរុប​ប្រាក់​​ចំណាយ​៖ ៣ ៥០២ ៥១៣.៩២ដុល្លារ​អាមេរិក​
  • សរុប​ប្រាក់​​នៅ​សល់​​៖ ១៦៣ ៩២៨.៥៣ ដុល្លារ​អាមេរិក​

ឆ្នាំ​២០១៥ (របាយ​ការណ៍​មហាសន្និបាត​ថ្ងៃ​ទី​​១៦​ ខែ​មីនា​ ឆ្នាំ​​២០១៦)​

  • សរុប​​ប្រាក់​ចំណូល​​៖ ៤ ៣០៥ ៤១៩​ ​ដុល្លារ​អាមេរិក
  • សរុប​ប្រាក់​ចំណាយ​៖ ៣ ២៦៥ ៣៦៦​ដុល្លារ​អាមេរិក​
  • សរុប​ប្រាក់​នៅ​សល់​​៖ ១ ០៤០ ០៥២​ ដុល្លារ​អាមេរិក​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី