គ្រូ​ណាហ្គា​យល់​ថា ក្រុម​ខ្លួន​នៅ​​ខ្សោយ​​តំបន់​ប្រយុទ្ធ​ ទោះឈ្នះ​​ក្រុម​ខ្លាំង Yangon

  • 2019-03-13 03:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ ណាហ្គាវើល បាន​យក​ឈ្នះ​ទៅ​ក្រុម​ខ្លាំង​របស់​មីយ៉ាន់ម៉ា Yangon United FC ២-១ ​នៅ​អូឡាំពិក​កាល​ពី​ម្សិល​មិញ​នេះ​ក្នុង​ព្រឹត្តិការណ៍​ 2019 AFC Cup ​ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​ F ។

លោក​ មាស ចាន់ណា

​ក្រោយ​ប្រកួត​ចប់​គ្រូ​បង្វឹក​ណាហ្គាវើល​លោក មាស ចាន់​ណា បាន​ឲ្យ​ដឹង​ថា ជំនួប​នេះ​ពិត​ជា​មាន​​ភាព​ស្វិតស្វាញ។ ​និយាយ​ពី​ការ​បញ្ចប់​ទី​របស់​ណាហ្គា​លោក មើល​ឃើញ​ថា មាន​ចន្លោះ​ប្រហោង​ច្រើន។ ជាក់​ស្ដែង​គឺ​ណាហ្គា មិន​អាច​បន្ថែម​គ្រាប់​បាល់​ បើ​ទោះ​មាន​ឱកាស​ជា​ច្រើន​ដង​ធ្វើ​មិន​បាន​ នៅ​ពេល​ដៃគូ​ព្យាយាម​សម្រុក​​​ ដើម្បី​ស្វែង​រក​គ្រាប់​បាល់​តាម​ស្មើ ហើយ​ដាច់​មាត់។

លោក​មើល​ឃើញ​ថា កីឡាករ​របស់​ខ្លួន​ធ្វើ​បាន​ល្អ​ហើយ និង​ព្យាយាម​លេង​ទៅ​តាម​អ្វី​ដែល​​លោក​បាន​ប្រាប់។ ប៉ុន្តែ​ចំណុច​ទាំង​អស់​គឺ​ត្រូវ​ការ​ចេះ​ឆ្នៃ​ប្រឌិត​បន្ថែម​ទៀត ដើម្បី​ឲ្យ​ក្រុម​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

ជ័យជម្នះ​របស់ ណាហ្គាវើល ម្សិល​មិញ​ធ្វើ​ឲ្យ​ពួក​គេ​រក​បាន ៣ ពិន្ទុ​ដំបូង​ក្នុង​ការ​ប្រកួត​​ពីរ​លើក ដោយ​លើក​ទី​១ ចាញ់​ក្រុម​វៀតណាម Hà Nội ១០-០ ​នៅ​ទឹក​ដី​ក្រុម​វៀតណាម​ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​