អ្វី​ក៏​អាច​ដែរ​បាល់ទាត់​ ម្ចាស់​ជើងឯក​ទូទាំង​ប្រទេស​ ២០១៨​ អាណាចក្រ​បៃតង​ធ្លាក់​ក្នុង​ថ្ងៃ​បើក​

  • 2019-03-13 07:21:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ខ្លាំង​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​ និង​ជា​ម្ចាស់​ជើងឯក​ទូទាំងប្រទេសរដូវ​កាល​មុន​ផង​នោះ​ អាណាចក្រ​បៃតង​(A) ធ្លាក់​ក្នុង​ថ្ងៃ​បើកឆាក​ព្រឹក​មិញ​​ដោយ​ថ្វី​ជើង ​ក្រុម​ដានីញ៉ែល​ អែហស៊ី​ បាត់បង់​ឱកាស​ឡើង​ទៅ​ការពារ​តំណែង​ជើងឯក​ Tiger Street Football 2019​ ត្រឹម​នេះ​ហើយ។​

ក្រុមអាណាចក្របៃតង(អាវបៃតងស្រាល)

ក្រុម​ការពារ​តំណែង​ជើងឯក​ខាង​លើ​នេះ​ មាន​ឱកាស​នាំ​មុខ​ ក្រុម​ដានីញ៉ែល​ អែហស៊ី​ ១-០​ មុន​ ហើយ​លទ្ធផល​នេះ​បន្ត​រហូត​ដល់​បញ្ចប់​វគ្គ​ទី១​តែ​ម្ដង។​ ឈាន​ចូល​ដល់​វគ្គ​ទី២​ ក្រុម​ដានីញ៉ែល​ អែហស៊ី​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ ១គ្រាប់​វិញ​ ហើយ​បញ្ចប់​វគ្គ​ទី២​ត្រឹម​ស្មើ​គ្នា​ ១-១​ ឈាន​ដល់​ការ​បន្ថែម​ម៉ោង​ និង​ដក​កីឡាករ​ចេញ​ម្នាក់។​

ក្រុមអាណាចក្របៃតង(អាវបៃតងស្រាល)

ក្រម​ខ្លាំង​ទាំង​ពីរ​នេះ​គឺ​លេង​បាន​ល្អ​ដូច​គ្នា​ លេង​ដោយ​ទំនុក​ចិត្ត​ និង​លេង​ដោយ​បច្ចេកទេស​ កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​មាន​បទ​ពិសោធ​ច្រើន​ ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​ច្រើន​ រួម​ទាំង​ធ្លាប់​ឈ្នះ​ជើងឯក​រដូវ​កាល​មុន​ៗ​ដូច​គ្នា។​ អាណាចក្រ​បៃតង​(A) មើល​ឃើញ​ថា​មាន​ការ​សម្រុក​ខ្លាំង​ និង​ស៊ុត​បាល់​បាន​ច្រើន​ប៉ុន្តែ​មិន​មាន​សំណាង​នោះ​ឡើយ​ ពោល​ត្រូវ​អ្នក​ចាំ​ទី ដានីញ៉ែល​ អែហស៊ី ​សង្រ្គោះ​បាន​ និង​ភាគ​ច្រើន​ប៉ះ​ជើង​កីឡាករផង​ដែរ។​ ដោយ​សារ​តែ​ការ​បុក​ខ្លាំង​ពេក​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​ក្រុម​ជើងឯក​ទូទាំង​ប្រទេស​ខាង​លើ​នេះ​ ដាច់​មាត់​មក​វិញ​ហើយ​ក៏​ត្រូវ​ ក្រុម​ដានីញ៉ែល​ អែហស៊ី​ ស៊ុត​ចូល​ ហើយ​អាជ្ញាកណ្ដាល​បញ្ចប់​ការ​ប្រកួត​ថែម​ម៉ោង​ត្រឹម​នោះ​តែ​ម្ដង។​

ក្រុមអាណាចក្របៃតង(អាវបៃតងស្រាល)

កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​មណ្ឌល​​ភ្នំពេញ​នេះ​មាន​រយៈ​ពេល​ ៣ ​ថ្ងៃ​គឺ​ថ្ងៃ​​ទី​​១៣ ដល់ ១៥ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​ចម្រាញ់​យក ១២ ក្រុម​ឡើង​ទៅ​កាន់​​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​ ដែល​គ្រោង​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ និង​១៧ ខែ​មីនា នៅ​កោះ​ពេជ្រ​។ ​​គិត​សរុប​ទាំង ១២ ក្រុម​ដែល​​នឹង​ចម្រាញ់​បាន​ពី​​មណ្ឌល​ភ្នំពេញ​រាប់​បញ្ចូល​គ្នា​​ជាមួយ​​មណ្ឌល៨​ផ្សេង​ទៀត​ នឹង​​រក​ឃើញ​​ក្រុម​សរុប​ចំនួន ៦៤ ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​​ដណ្ដើម​ជើង​ឯក​​ទូទាំង​ប្រទេស​ ដែល​មាន​ប្រាក់​រង្វាន់​សរុប ៥ ម៉ឺន​ដុល្លារ​អាមេរិក។

កម្មវិធី​ប្រកួត Tiger Street Football Festival 2019 ​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ទី​១៥ ខែ​មីនា ​ប្រចាំ​មណ្ឌល​ភ្នំពេញ​​ និង​ថ្ងៃ​​ផ្ដាច់​ព្រ័ត្រ​​ជើង​ឯក​ទូទាំង​ប្រទេស​​ទី​១៧ ខែ​មីនា រៀងរាល់​​វគ្គ​៤​ក្រុង​ចុង​ក្រោយ​ នឹង​​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ ហង្សមាស​​ ។ ​​​ទន្ទឹម​នឹង​នោះ​​ការ​ប្រកួត​បាល់ទាត់ ចាប់​ពី​ថ្ងៃ​ទិ​១៣ ដល់​ថ្ងៃ​ទី​១៧​ និង​ការ​ប្រគំតន្ត្រី​​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មីនា ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់ Tiger Beer ផង​ដែរ​។ ​

ក្រុមដានីញ៉ែល អែហស៊ី ពេលឈ្នះ

​កម្មវិធី​ប្រគំតន្ត្រី​ចំនួន ៣​ថ្ងៃ​ជាប់​គ្នា​​គឺ៖

​ថ្ងៃ​ទី​១៥ ​ខែ​មីនា មាន​តារា​​សម្ដែង​ដូចជា​ សុគន្ធ នីសា, ណុប បា​យារិទ្ធិ, វីរៈ​សិទ្ធ, កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maily។ មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស​។

ថ្ងៃ​ទី​១៦ ខែ​មីនា ​មាន​ការ​សម្ដែង​ដោយ​​លោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធ​កញ្ញា, ​ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily។

ថ្ងៃ​ទី​១៧ ​ខែមីនា ​មាន​ការ​សម្ដែង​ដោយ​ លោក ព្រាប សុវត្តិ, ​អ្នក​នាង ​ពេជ្រ សោភា, ​កញ្ញា​ ទេព្យ​ បូព្រឹក, កញ្ញា សួស វីហ្សា, កូន​ប្រុស​លោក ព្រាប​ សុវត្តិ និង​ DJ Maily ។ ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស​មាស​​។ ​​

​ចំពោះ​​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​ក្រុង​ភ្នំពេញ​មាន​​៖

  • ១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

  • ២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

  • ៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

  • ៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក​​​​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី