សប្បាយអីតែអ្នកមានគូ! មកមើលនែ៎ កម្មវិធីជប់លៀងក្រុមSingle នេះ Rock អស់ស្ទះហ្មង

  • 2019-03-15 08:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ Hard Rock Cafe កាល​ពី​យប់​បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ដ៏​រីករាយ​មួយ សម្រាប់​អ្នក​អត់​គូ​ មក​ជប់​លៀង​ញ៉ាំ​អាហារ និង​ស្ដាប់​តន្ត្រី​ជុំ​គ្នា។

កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Singles Party with Ostra Fine Foods ដែល​រៀប​ចំ​ជា​ពិសេស​សម្រាប់​បុរស​ស្រ្តី​នៅ Single ​មក​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​ដូចជា Ostra Fine Food អយស្ទ័រ និង​ Cocktail ជា​មួយ​ប្រូម៉ូសិន​​ជា​​ច្រើន។

លោក​ Richard Tan នាយក​ផ្នែក​ទីផ្សារ​របស​ភោជនីយដ្ឋាន​​ខាង​លើ​បាន​លើក​ឡើង​ថា៖ "កម្មវិធី​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ និង​ទទួល​បាន​ភ្ញៀវ​ជាង ១៥០ នាក់​ចូល​រួមទាំង​អ្នក​មាន​គូ និង​អត់​គូ។ យើង​បាន​ព្យាយាម​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​កម្មវិធី​នេះ​មើល​ទៅ​សាមញ្ញ ដែល​នាំ​ឲ្យ​អ្នក​​​​រាល់​អ្នក​មាន​ភាព​ងាយ​​ក្នុង​ការ​ចូល​រួម​​ចំណាយ​ពេល​ល្ងាច​ដ៏​រីករាយ​ជា​មួយ​យើង។ ម្យ៉ាង​ដើម្បី​ឲ្យ​អ្នក​ធ្លាប់​តែ​ឯកា​ទាំង​អស់​បាន​​ជួប​ និង​ស្គាល់​មនុស្ស​ថ្មីៗ​​ផង​ដែរ"។

ជា​មួយ​គ្នា​នោះ កម្មវិធី​ក៏​មាន​ការ​ចាក់​ភ្លេង​កំដរ​អារម្មណ៍​​ដែល​ឌីជេ​ដ៏​​មាន​ទេពកោសល្យ​គឺ​លោក ម៉ាកុស និង​កញ្ញា លីកា មក​អង្រួន​កម្មវិធី​ឲ្យ​កាន់​តែ​សប្បាយ​ ចាប់​ពី​ម៉ោង ៦ យប់​រហូត​ដល់​ម៉ោង ​៨​ យប់។ ចង់​ដឹង​កម្មវិធី​នេះ​សប្បាយ​ប៉ុណ្ណា​អត់​ តោះ​មើល​សកម្មភាព​ទូទៅ​ទាំង​អស់​គ្នា!

អត្ថបទ៖ សុខណា