សិល្បករ​ខ្មែរ​ច្រើន​នាក់ សម្រុក​ថត​កម្មវិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឲ្យ​ទូរទស្សន៍ប៉ុស្តិ៍លេខ​ ៩

  • 2019-03-18 10:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មុន​នេះ​បន្តិច​មាន​វត្តមាន​តារា​សម្ដែង តារា​ចម្រៀង តារា​កំប្លែង ប្រុស​ស្រី​ប្រមាណ​ជិត​១០០ នាក់​ បាន​ចូល​រួម​ថត​កម្មវិធី​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ឲ្យ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៩​ នៅ​ម្តុំ​វត្ត​ឃ្មួញ​ ខណ្ឌ​ សែនសុខ​ យ៉ាង​សប្បាយ​រីករាយ​អបអរសាទរ​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ។

វត្តមាន​តារា​ប្រុស​ស្រី​បាន​តុប​តែង​ខ្លួន​ យ៉ាង​ស្រស់​ស្អាត​ ជាមួយ​ឈុត​ប្រពៃណី​ខ្មែរ​ ចម្រុះ​ពណ៌​ប្រកប​ដោយ​ទឹក​មុខ​សប្បាយ​រីករាយ​អបអរសាទរ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ ដោយ​តារា​ទាំង​អស់​បាន​រាំ​កម្សាន្ត​សប្បាយ​ នូវ​បទ​ប្រពៃណី​ខ្មែរ​ជាច្រើន​បទ ដោយ​មិន​មាន​ការ​ហត់​នឿយ​ទេ។

លោក ខេន​ វណ្ណា​ថាត់ ដែល​ជា​អ្នក​ដឹកនាំ​ថត​កម្មវិធី បុណ្យ​ចូល​ឆ្នាំ​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ឆ្នាំ​នេះ​ទូរទស្សន៍​បាន​សម្រិតសម្រាំង ការ​ថត​បទ​ចម្រៀង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ កាន់​តែ​ពិសេស​ មាន​តារា​ជា​ច្រើន​ចូល​រួម សុទ្ធ​សឹង​តែ​តារា​ល្បី​ៗ ធ្វើ​យ៉ាង​ណា​បង្ក​ភាព​សប្បាយ​រីករាយ​ ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​ឱកាស​ស្វាគមន៍​ឆ្នាំ​ថ្មី៕

រូបថត៖ សហការី

អត្ថបទ៖ ទារិកា