ធ្លាប់មើលការសម្តែងរឿង «ថៅកែចិត្តចោរ» ទេ? ឥឡូវតារាសម្ដែងទាំងអស់ត្រឡប់មកវិញហើយ
- 2019-03-20 09:44:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់មើលការសម្តែងរឿង «ថៅកែចិត្តចោរ» ទេ? ឥឡូវតារាសម្ដែងទាំងអស់ត្រឡប់មកវិញហើយ
ចន្លោះមិនឃើញ
សិល្បករសម្តែង លោក កែវ រដ្ឋា ធ្លាប់ជាតួអង្គ ពូហំ ក្នុងរឿង «ថៅកែចិត្តចោរ» និងសម្តែងជាតួអង្គ ឈ្នោះ លោក វិស្គី តួជនប្រមឹក ក្នុងល្ខោននិយាយរឿង «វង្សត្រកូលកម្សត់» ដែលជាស្នាដៃឯកថ្នាក់ជាតិកាលពីទស្សវត្សរ៍ ៦០។
ការពិតទៅ រឿង «វង្សត្រកូលកម្សត់» នេះជាស្នាដៃនិពន្ធរបស់ លោក ហង្ស ធនហាក់ ដែលក្នុងឯកសារព័ត៌មានក្នុងសម័យទស្សវត្សរ៍ ៦០ លើកឡើងថាល្បីល្បាញទូទាំងប្រទេស។ បែបនេះទើបផលិតករ លោក សួង សុភ័ក្ត្រ សហការជាមួយ ក្រសួងវប្បធម៌ និងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ នាំយកវណ្ណកម្មថ្មី តែមានវ័យចាស់នេះមកសម្តែងម្តងទៀតលើឆាកដ៏ធំរយៈពេល ២ថ្ងៃជាប់គ្នា គឺថ្ងៃទី ២៣ និង ២៤ ខែមិនា ឆ្នាំ ២០១៩។
លោក កែវ រដ្ឋា សិល្បករជើងចាស់ ក៏ដូចជាតួឯក ពូហំ ក្នុងរឿង «ថៅកែចិត្តចោរ» បានផ្តល់បទសម្ភាសឱ្យដឹងថា រឿង «វង្សត្រកូលកម្សត់ត់» មានខ្លឹមសារអប់រំ ពោលគឺចង់បង្ហាញនូវការខ្វែងគំនិតដែលធ្វើឲ្យជីវិតវង្សត្រកូលមួយមិនមានសុភមង្គល។ ប៉ុន្តែគុណធម៌ និងការផ្សះផ្សាយល់ចិត្តគ្នា បានធ្វើឱ្យវង្សត្រកូលមួយនេះបញ្ចប់ការខ្វែងគំនិត ហើយកសាងអនាគតមួយដ៏ត្រចះត្រចង់។
លោក កែវ រដ្ឋា ក៏ដូចជាអ្នកគ្រូលោកគ្រូ និងក្រុមអ្នកផលិតល្ខោននិយាយមួយនេះ សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ចូលរួមទស្សនា ដើម្បីបង្ហាញការគាំទ្រដល់ស្នាដៃវីរៈសិល្បករជំនាន់ដើម។ ល្ខោននិយាយ “វង្សត្រកូលកម្សត់” នេះនឹងចាប់សម្ដែងចាប់ពីថ្ងៃ២៣ ដល់២៤ មីនា នា សាលសន្និសីទចតុម្មុខ៕
ខាងក្រោមនេះជា វីដេអូ បង្ហាញពីការហាត់សមរឿង «វង្សត្រកូលកម្សត់» ជាមួយនឹងបទសម្ភាសដូចខាងក្រោម៖