ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​មាន​កីឡាករ​កូន​កាត់​ជាង​ពាក់កណ្ដាល

  • 2019-03-26 13:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ មាន​កីឡាករ​រហូត​ដល់​ទៅ ១៤​រូប​ ក្នុង​ចំណោម​កីឡាករ​សរុប​ ៣០​រូប​ ដែល​ជា​កីឡាករ​កូន​កាត់។

ក្នុង​នោះ ខ្សែ​ការពារ​ក្លឹប​ West Ham កីឡាករ​ Declan Rice ជា​កីឡាករ​ចុង​ក្រោយ​ដែល​ផ្លាស់​ប្ដូរ​មក​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​ដំបូង​ឡើយ​កីឡាករ​រូប​នេះ​លេង​ឲ្យ​សាធារណរដ្ឋ​អៀរឡង់ (អៀរឡង់​ខាង​ត្បូង​)។ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​ Harry Kane និង​ខ្សែ​ការពារ​ក្លឹប​ Everton កីឡាករ​ Michael Keane ក៏​មាន​ដើម​កំណើត​មក​ពី​ប្រទេស​នេះ​ដែរ។

ចំណែក​ឯ​ខ្សែ​ស្លាប​ក្លឹប​ Manchester City កីឡាករ​ Raheem Sterling បាន​កើត​នៅ​ប្រទេស​ចាម៉ៃកា ស្រប​ពេល​ មិត្ត​រួម​ក្លឹប​ជាមួយ​ខ្លួន​ខ្សែ​ការពារ​ស្លាប​ Kyle Walker ខ្សែ​ការពារ​ស្លាប​ក្លឹប​ Tottenham Hotspur និង​ខ្សែ​ប្រយុទ្ធ​ Callum Wilson ក៏​មាន​កាត់​ចាម៉ៃកា​ដែរ។

ក្រៅ​ពី​នេះ ខ្សែ​ស្លាប​ក្លឹប​ Borussia Dortmund កីឡាករ​ Jadon Sacho ក៏​មាន​កាត់​នឹង​ជាតិសាសន៍​ទ្រីនីដាត និង​ តូបាហ្គោ (ប្រទេស​នៅ​ប្រជុំ​កោះ​ការីប៊ៀន) ដែរ។

ខ្សែ​បម្រើ​ក្លឹប​ Tottenham Hotspur កីឡាករ​ Dele Alli និង​ខ្សែ​បម្រើ​ក្លឹប​ Chelsea កីឡាករ​ Ross Barkley ជា​កីឡាករ​មាន​ជាប់​សាច់​ឈាម​នីហ្សេរីយ៉ា។ លើស​ពី​នេះ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ក្លឹប​ Chelsea កីឡាករ​ Cullum Hudson Odoi ក៏​មាន​ដើមកំណើត​ពី​ប្រទេស​ទ្វីប​អាហ្វ្រិក​គឺ ប្រទេស​ហ្គាណា។

ចំណែក​ឯ​ ខ្សែ​ការពារ​ក្លឹប​ Leicester កីឡាករ​ Ben Chilwell មាន​ឪពុក​មក​ពី​ប្រទេស​នូវែលហ្សេឡង់។ ខ្សែ​ការពារ​ក្លឹប​ Burnley កីឡាករ​ James Tarkowski មាន​ជីតា​មក​ពី​ប្រទេស​ប៉ូឡូញ រីឯ​ខ្សែ​បម្រើ​ក្លឹប​ Tottenham Hotspur កីឡាករ​ Eric Dier ធំធាត់​នៅ​ព័រទុយហ្គាល់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី