អ្នកគាំទ្រ លាន់មាត់ មាស សុខសោភា ត្រង់ថា នៅតែរក្សារាងស្អាត ស្ដើងដូចស្លឹកស្រូវ
- 2019-03-29 10:07:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ លាន់មាត់ មាស សុខសោភា ត្រង់ថា នៅតែរក្សារាងស្អាត ស្ដើងដូចស្លឹកស្រូវ
ចន្លោះមិនឃើញ
បើទោះជាមានការងារមមាញឹកខ្លាំង តារាចម្រៀងសំនៀងផ្អែម មាស សុខសោភា ត្រូវបានអ្នកគាំទ្រលើកសរសើរថា នាងមានវិធីថែរក្សារាងឲ្យនៅតែស្រស់ស្អាត ស្ដើងដូចស្លឹកស្រូវ។
ជាទូទៅទស្សនិកជន តែងតែបានឃើញពីរូបរាងស្រឡូនស្រស់ស្អាត របស់កញ្ញា មាស សុខសោភា ជាហូរហែ នៅតាមកម្មវិធីផ្សេងៗ ដែលនាងនិយមស្លៀកខ្លី ជាពិសេសនោះ នាងរមែងលេងឈុតប៊ីគីនី រាល់ពេលនាងទៅលេងសមុទ្រ ដោយបានបង្ហាញឲ្យឃើញ ក្បាលពោះរាបស្មើរបស់នាង និងរាងស្ដើងស្អាតសមសួន។ បញ្ហានេះ អ្នកគាំទ្ររបស់នាង បានលើកសរសើរ ហើយអ្នកខ្លះប្រាថ្នាចង់បានរូបរាងដូចនាងទៀតផង។
ឆ្លងឆ្លើយជុំវិញបញ្ហានេះ កញ្ញា ផ្ទាល់បានបញ្ជាក់ថា ទោះជាកញ្ញារវល់ការងារយ៉ាងណា កញ្ញា ក៏មិនភ្លេចថែរក្សាសម្រស់ ថែរក្សារូបរាងនោះទេ។ តារាចម្រៀងសំនៀងផ្អែម រូបនេះ លើកឡើងថា សម្រាប់បងប្អូនអ្នកគាំទ្រ ការថែរក្សារាង ក៏ដូចជាសុខភាពរាងកាយទាំងមូល គឺជារឿងសំខាន់ ប៉ុន្តែសម្រាប់អ្នកសិល្បៈ រឹតតែសំខាន់ទៅទៀត ពោលគឺត្រូវតែស្អាតជានិច្ច។ ដូច្នេះហើយ បើទោះទំនេរ ឬរវល់យ៉ាងណា ត្រូវតែថែរក្សាសម្រស់អោយស្អាតជានិច្ច។
ដូច្នេះ និយាយពីការថែរក្សារូបរាងនេះ បើតាម កញ្ញា មាស សុខសោភា បានបង្ហើបពីវិធីថែរក្សាសម្រស់របស់ខ្លួនខ្លះៗថា អាថ៌កំបាំងរបស់នាង គឺនាងហាត់ប្រាណជាប្រចាំ ដែលនេះគឺជាចំណុចសំខាន់។ នាងបញ្ជាក់ថា ពេលណាវេលាណាក៏ដោយ ឲ្យតែពីទំនេរពីការងារសិល្បៈ គឺកញ្ញាតែងតែឆ្លៀតពេលហាត់ប្រាណជាប់ជានិច្ច។
វិលមករបៀបហាត់ ក៏ដូចជាក្បាច់ហាត់ ក៏មិនខុសពីបងប្អូននានា និងសិល្បការិនីដទៃទៀតដែរ ដូចជា ប្រដាល់ លើកទាញរលាស់ខ្សែពួរ រត់ ហាត់ពង្រឹងត្រគាក ស្មា ដើមទ្រូង និងក្បាលពោះជាដើម។
ក្រៅពីហ្នឹង ការថែរក្សាសម្រស់ និងស្បែកជាប្រចាំ ដោយប្រើផលិតផលផ្សេងៗ ដើម្បីថែរក្សារាងឲ្យស្អាត នោះ សោភា បញ្ជាក់ថា ប្រព្រឹត្តទៅដូចតែ បងប្អូនប្រជាពលរដ្ឋដទៃទៀតដែរ។ វិលមករបបអាហារវិញ សោភា បញ្ជាក់ថា ក៏សំខាន់ដូចគ្នា ក្នុងនោះ សម្រាប់ខ្លួនឯងផ្ទាល់ ម្ចាស់បទ "១ពាន១រាត្រី" បញ្ជាក់ថា ការងាររវល់ច្រើន ហត់ច្រើន ងាយនឹងឲ្យយើងញុំាច្រើន ប៉ុន្តែទង្វើនេះ ងាយនឹងធ្វើឲ្យធាត់ណាស់។
ដូច្នេះអ្វីដែលនាងធ្វើបាន គឺព្យាយាមមិនញុំាអាហារតាមចង់ ឬតាមឃ្លាន។ ផ្ទុយទៅវិញ គឺគឺនាងព្យាយាមញុំាបន្លែ ផ្លែឈើឲ្យបានច្រើន ជំនួសឲ្យអាហារដែលមានខ្លាញ់ និងកាល់ឡូរីខ្ពស់ ពិសេសអាហារពេលល្ងាច។ ក្រៅពីនេះ តារាចម្រៀងជួរមុខរបស់ផលិតកម្ម ថោន បញ្ជាក់ថា មិនមានតិចនិកអ្វីពិសេសជាងនេះ ទៀតឡើយ៕