ស្រាបៀរ លីអូ ប្រគល់រង្វាន់ទឹកប្រាក់សុទ្ធដល់គូស្វាមីភរិយាថ្មីចំនួន 10 គូ ក្នុង កម្មវិធី​ចំណងដៃដ៏មានន័យជាមួយស្រាបៀរ លីអូ​ លើកទី២​ ឆ្នាំ 2019

  • 2019-04-02 09:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រាបៀរ លីអូ បាន​ប្រគល់​រង្វាន់​ជាច្រើន​ជា​ចំណង​ដៃ​សុភមង្គល​ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី ចំនួន 10 គូ ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ចំណងដៃ​ដ៏​មានន័យ​ជាមួយ​ស្រាបៀរ លីអូ នៅ​ក្នុង​ការ​ប្រគំ​តន្រ្តី “A1 Concert” របស់​ស្ថានីយ​ទូរទស្សន៍ MYTV កាលពី​ ថ្ងៃ​ទី 31 ខែ​មីនា ឆ្នាំ 2019 ។

គូ​ស្វាមី​ភរិយា​ថ្មី​ចំនួន 2 គូ បាន​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​សុទ្ធ 5 000 ដុល្លារ និង 8​ គូ​ផ្សេង ទៀត​បាន​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​សុទ្ធ 1 000 ដុល្លារ ដែល​ពួកគាត់​បាន​មក​ពី​ទូទាំង​ប្រទេស​មាន​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា។  

គូស្វាមីភរិយាថ្មីមួយគូ លោក ឈន វាសនា និង លោកស្រី យ៉ូង ឆេង មក​ពី​ខេត្ត​ ប៉ៃលិន ដែល​ជា​ម្ចាស់​រង្វាន់​ទឹក​ប្រាក់​សុទ្ធ 5 000 ដុល្លារ បាន​ឲ្យ​ដឹង​ថា “យើង ទាំងពីរ​នាក់​រំភើប​ភ្ញាក់​ផ្អើល​រក​អ្វី​មក​ប្រៀប​មិន​បាន​ទេ ​ពេល​ដែល​ឮ​គេ​ប្រកាស​ឈ្មោះ អ្នក​ឈ្នះ​រង្វាន់​គឺជា​ខ្លួន នៅ​ក្នុង​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង កាលពី​ថ្ងៃ​ទី 24 ខែ មីនា កន្លងទៅ។ នេះ​ជា​ចំណង​ដៃ​ដ៏​រីករាយ​អស្ចារ្យ​បំផុត​សម្រាប់​ពួក​យើង” ។

លោក អ៊ូ ស៊ីនួន​ អ្នកតំណាងរបស់ក្រុមហ៊ុន ស្រាបៀរ លីអូ បាន ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា “ជារៀង​រាល់ឆ្នាំ ស្រាបៀរ លីអូ តែង​មាន​កម្មវិធី​ចំណង ដៃ​ដ៏​មាន​ន័យ ជាមួយ​ស្រាបៀរ លីអូ ដើម្បី​ជា​កិច្ច​ថ្លែង​អំណរគុណ និង​បង្ហាញ​ពី​ការ​យក ចិត្ត​ទុក​ដាក់​របស់​ក្រុមហ៊ុន​ចំពោះ​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង ដែល​បាន​ជ្រើសរើស​ស្រាបៀរ​លីអូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ ​ហើយ​យើង​ក៏​សង្ឃឹម​ថា​អតិថិជន​នៅតែ បន្ត​គាំទ្រ​ស្រាបៀរ លីអូ ដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់​តែ​មាន​ភាព​សប្បាយ​​រីករាយ”។

នេះ​ជា​ការ​ចាប់​រង្វាន់​លើក​ទី​ 2 សម្រាប់​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​ផ្តល់​ចំណង​ដៃ ដ៏​មានន័យ​ឆ្នាំ 2019 នេះ។ សូម​ជាវ ស្រាបៀរ លីអូ សម្រាប់​ទទួល​ភ្ញៀវ​ក្នុង​ពិធី អាពាហ៍ពិពាហ៍​របស់​លោក​អ្នក ពី​ព្រោះ​នៅ​មាន​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត កំពុង​រង់​ចាំ​លោក​អ្នក។

ស្រាបៀរ​លីអូ ជា​ស្រាបៀរ​ដ៏ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​កម្មវិធី​ពិធី​អាពាហ៍ពិពាហ៍​ របស់​លោក​អ្នក។ ដូច្នេះ សូម​កុំភ្លេច​ជាវ​ស្រាបៀរ លីអូ សម្រាប់​ថ្ងៃ​ពិសេស​របស់​លោក អ្នក ដើម្បី​ទទួល​បាន​ចំណងដៃ​ដ៏​មាន​ន័យ​ពី​ស្រាបៀរ លីអូ ។ ស្រាបៀរ លីអូ កាន់តែ​រីករាយ​លើស​ពី​ក្តី​ប្រាថ្នា!

អត្ថបទ៖ Sponsor