ឌីជេ ណាណា​ ទុកការងារនៅកម្ពុជាចោល ព្រោះចង់រៀនបន្ថែមនៅអាមេរិក

  • 2019-04-03 04:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាង សុវ៉ាតណា ឬ ឌីជេ ណាណា​ ពិធីការិនី​រាង​តូច​ច្រឡឹង សម្បុរ​សណ្ដែក​បាយ​ ចាប់មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ក្នុង​អាជីព​ជា​ពិធីការិនី​តាំង​ពី​ឆ្នាំ ២០០៩មកម្ល៉េះ។ មុន​ពេល​នាង ចាប់​យក​អាជីព​ជា​ពិធីការិនី​នេះ​ នាង​ធ្លាប់​បាន​ធ្វើ​ការ​ក្នុង​អង្គការ​សង្គម​ស៊ីវិល និង​មូលនិធិ អាល្លឺម៉ង់ ជាង ១១ឆ្នាំ ផង​ដែរ។ ឌីជេរូបនេះបាន​លះបង់​ការងារ​នេះ​មក​ចាប់​អាជីព​ជា​ពិធីការិនី និង​ធ្វើ​ការងារ​ឯករាជ្យ​តាម​កម្មវិធី​នានា​ផ្សេង​ទៀត បើ​ទោះ​បី​ជា​ការងារ​ចាស់​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ក៏​ដោយ។

មុន​នឹង​ចាក​ចេញ​ពី​ការងារ​ពេញ​ម៉ោង នាង សុវ៉ាតណា ឬ DJ ណាណា មិន​មាន​គម្រោង​បើក​ជា​សហគ្រាស​ផ្តល់​នូវ​សេវាកម្ម​ពិធីករ​នេះ​ទេ​ ប៉ុន្តែដោយមានការគាំទ្រ ក៏បង្កើតឲ្យមាន Nana TV ឡើង អ្នកនាងបាន​លើក​ឡើង​ថា៖ «ខ្ញុំ​បាន​ផ្តែ​ផ្តាំ​មិត្ត​រួម​ការងារ និង​អ្នក​ដែល​ស្គាល់​នៅ​គ្រប់​ស្ថាប័ន​ឲ្យ​ទាក់ទង​មក​ខ្ញុំ​បើ​ត្រូវ​ការ​ជំនួយ។ ក្រោយ​មក​គេ​តែងតែ​ទាក់ទង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ពិធីការិនី​ជា​ញឹក​ញាប់ ទើប​ខ្ញុំ​ចាប់​ផ្តើម​បង្កើតជា​ក្រុម​ទ្បើង​ ដើម្បី​វា​ឲ្យ​មាន​ភាព​យូរ​អង្វែងរហូតមកដល់សព្វថ្ងៃនេះ ហើយក៏មិនដែលគិតចង់បោះការសិក្សាបន្ថែមដែរ»។

ជាក់ស្តែងក្រោយទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីសិក្សាបន្ថែមនៅសហេដ្ឋអាមេរិក តាំងពីថ្ងៃទី ២៣-៣០ ខែមីនា ២០១៩ មានចំនួន ១សប្តាហ៍ បើគិតទាំងការធ្វើធ្វើដំណើរសរុប ១០ថ្ងៃ ហើយកម្មវីធីទី១ ដែលជួប គឺការណែនាំខ្លួន និងការងារផ្ទាល់របស់អ្នកដែលបានចូលរួមចំនួន ១០នាក់នៅទីនោះតាមបណ្តាប្រទេសនានាប្រធានបទផ្តោតទៅលើ "ការលើកកម្ពស់ស្ត្រី សណ្ឋានភាព សហគ្រិនភាព ស្ត្រី និង បច្ចេកវិទ្យា" ហើយសម្រាប់ DJ ណាណាគឺចង់ចែករំលែកបទពិសោធថា ពេលបានជួបជុំជជែកពិភាក្សាទាក់ទងនឹងស្ត្រី ទើបដឹងថាតាមពិតស្ត្រីប្រឈមនឹងបញ្ហាដូចៗគ្នា ទាក់ទង វប្បធម៌ គ្រួសារ ការគិត សង្គម និងមួយផ្នែកទៀតដែលយើងរៀនពីសហរដ្ឋអាមេរិកមិនថាបុរស ឬ ជាស្ត្រីជាដើម។

យ៉ាងណាមិញ គោល​បំណង​ធំត្រឡប់មកវិញ​របស់​នាង គឺ​លើក​ទឹក​ចិត្ត​មនុស្ស​ស្រី​ឲ្យ​មាន​កម្លាំង​ចិត្ត​ទ្បើង​វិញ បន្ទាប់ពីបានទៅធ្វើទស្សន:កិច្ចច្រើនកន្លែង ពិសេសនៅរដ្ឋសភា មើលទៅលើច្បាប់នៅសហរដ្ឋអាមេរិកទាក់ទងនឹងស្ត្រី និងសហគ្រិនព្រោះវាមានលក្ខណ:ខុសៗគ្នា និងផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក។ ដូចនេះអ្ន្កកនាងសូមលើកទឹកចិត្តចំពោះបងប្អូនស្ត្រីខ្មែរ ថាតាមពិតនៅលើពិភពលោក ស្ត្រីជួបបញ្ហាជាច្រើនមិនខុសគ្នាពីគ្នាឡើយ។

DJ ណាណាបន្ថែម​៖ «អត់ទេអត់មាន អ្នកណាស្រួលជាងយើងទេ បទពិសោធប្រហាក់ប្រហែលគ្នា អីចឹងយើងអត់អាចយកលេស ស្រុកយើងក្រ ស្រុកយើងអត់ឱកាស ថាយើងជាជនរង់គ្រោះដោយសារសង្គ្រាម ឬដោយសារយើងមានការអប់រំខ្ពស់ថាយើងធ្វើអត់សូវបានល្អ តាមពិតមនុស្សស្រីដែលនៅគ្រប់ប្រទេសទាំងអស់មិនថាប្រទេសជឿនលឿនប៉ុណ្ណា សុទ្ធតែមានបញ្ហាប្រឈមដូចគ្នា ឧទាហរណ៍ដូចនៅអាមេរិកនេះ ស្ត្រីឲ្យកូនចូលមតេ្តយ្យសិក្សា ឬទារកដ្ឋាន នៅអាយុ៣ខួប ហើយសម្រាប់ការដាក់កំរិតស្ត្រីថាទៅចោលកូនជាស្ត្រីដែលមិនល្អ នោះមិនមែនជាការពិតនោះទេ តាមពិតស្ត្រីមួយចំនួនធំនៅនេះត្រូវចេញទៅធ្វើការ ហើយពួកគាត់មិនមែនរង់ចាំតែប្រាក់ខែប្តីតែមកមុខទេ ម្យ៉ាងវាជារឿងត្រឹមត្រូវ ដែលស្ត្រីមានកូន អាចនឹងបាត់បង់ឱកាសការ និងការងារ ដែលបុរសគាត់អត់មានជំរើសដូចស្ត្រីវាមិនមែនជាបន្ទុកតែវាជាកាតព្វកិច្ច ត្រង់បុរសគាត់គិតបានតែការងារមួយមុខ បើនិយាយទៅវាដដែលប្រាកដថាវាជាបញ្ហាប្រឈម»។

ជា​ចុង​ក្រោយ​ ណាណា បាន​លើក​ឡើង​ពី​គោល​បំណងចែករំលែកដោះស្រាយ​ជា​ពិធីការិនី​វិទ្យុ​នេះ​ថា៖ «សំណូមពរនោះ គឺបងប្អូនស្ត្រីគួរកាត់បន្ថយការស្តាប់គេច្រើនពេក ដូចជា ប្តីថាម៉េច ពុកម្តាយក្មេកថាម៉េច សង្គមថាម៉េច មិនមែនមិនឲ្យស្តាប់សោះទេ តែស្ត្រីគួរតែស្តាប់ខ្លួនឯងឲ្យបានច្រើនទី១ ចំណែកឯទី២ គឺភាពខុសគ្នារវាងមនុស្សប្រុសនិងមនុស្សស្រីគឺគេសាកធ្វើ ទោះមិនទាន់ចេះ១០០%ក៏គេសាកធ្វើសិនដែរ ផ្ទុយពីស្ត្រីយើងទាល់តែច្បាស់ ៣លានភាគរយបានយើងធ្វើ ដោយខ្លាចបរាជ័យ ខ្លាចគេនិយាយដើម។ សូមផ្តល់ជាមតិថារឿង១ដែលយើងធ្វើគឺមិនមែនការកសាងចំណេះដឹងទេ ចាំថាចំណេះដឹងយើងអាចរៀនតាមក្រោយបាន សំខាន់បំផុតបង្កើតចំណេះដឹងមកលើខ្លួនឯងឲ្យបានច្រើនសិន បើយើងអត់មានទំនុកចិត្តលើខ្លួនឯង ហ៊ានសាកល្បង ហ៊ានបរាជ័យហើយយើងអត់អាចឈានដល់ចំនុចល្អបានទេ ត្រូវគិតថាបញ្ហាជាជំរើសដល់ល្អសម្រាប់ដកពិសោធសមត្ថភាពរបស់យើងឲ្យកាន់តែរឹងមាំ ព្រោះមានការផ្សព្វផ្សាយ និងជំនួយឧបត្តម្ភច្រើនទាក់ទាងនឹងការជួយលើកម្ពស់ស្ត្រី និងការឆ្ពោះទៅមុខគ្រាន់តែស្ត្រីគាត់មិនទាន់ក្លាហានក្នុងការដាក់ពាក្យបញ្ចេញសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះ។ អីចឹងសូមសាកល្បងបោះជំហានខ្លួនឯងឲ្យឆ្ងាយពីការគិតអវិជ្ជមានមួយចំនួន ព្រោះខ្ញុំជឿជាក់ថាបងប្អូនស្ត្រីយើងអាចធ្វើបានមិនចាំបាច់មានការលើកទឹកចិត្តក៏យើងអាចជំនះបាន មិនមែនចាំបាច់តែត្រូវមានធនធានច្រើន ឬចំណេះដឹងខ្ពស់ខ្លាំងនោះទេ ព្រោះបច្ចេកវិទ្ យានិងការផ្សព្វផ្សាយជំរុញការសហគ្រិនភាព ស្ត្រី និងចេ្ចកវិទ្យាមានច្រើន ខ្ញុំជំរុញការលើកទឹកចិត្តបងប្អូនស្ត្រី ព្រោះខ្ញុំក៏ជាស្ត្រី១រូបក្នុងចំណោមនោះផងដែរ សារចុងក្រោយគឺ " មនុស្សយើងចេះប៉ុនណាក៏ដោយ ល្បី ប៉ុនណា ក៏ដោយមិនត្រូវបោះបង់ការសិក្សាចោលទេ ៕

មើលវីដេអូខាងក្រោម៖

ផ្តល់សិទ្ធិដោយ៖ ​ឌីជេ ណាណា

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី