និយាយផង ធ្វើសញ្ញាផង! ជប៉ុនធ្វើគ្រប់យ៉ាង ដាស់តឿនពលរដ្ឋខ្មែរឲ្យគោរពច្បាប់ចរាចរណ៍

  • 2019-04-03 04:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) មានប្រវែង៩៧១ម៉ែត្រ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ រាជធានីភ្នំពេញ ត្រូវបានជួសជុលរួចជាស្ថាពរ ក្រោយបង្កើតឡើងកាលពី ១៩៦៣។ ដោយសារកំណើនសេដ្ឋកិច្ច រំហូរចរាចរណ៍កើនឡើងជាលំដាប់ និងមានភាពទ្រុឌទ្រោមដោយអន្លើ ស្ពាននេះត្រូវបានបើកការដ្ឋានជួសជុលឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយប្រើប្រាស់ថវិកាប្រមាណ៣០លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

សូមមើលរូបរាងនៃស្ពាននេះលម្អិត ក្រោយពីជួសជុលរួច៖*

  • ស្ពាននេះមានប្រវែងសរុប១៣,៨ ម៉ែត្រ ដោយទ្រូងផ្លូវប្រវែង (២គន្លង)
  • ផ្លូវសម្រាប់ទោចក្រយានយន្តមានទទឹងសរុប ៣,៨ ម៉ែត្រ (គិតទាំងសងខាង)
  • ផ្លូវថ្មើរជើងទទឹង ២,២ ម៉ែត្រ (គិតទាំងសងខាង) និងបង្កាន់ដៃទាំងសងខាងមានទំហំ ០,៨ម៉ែត្រ អមដោយបង្គោលភ្លើង LED ៣៥ដើម។
  • អ្វីដែល​ពិសេសទៀត​នោះ​ ក្រុម​អ្នក​ជំនាញ​បានប្រើបច្ចេកវិទ្យាថ្មីរបស់ជប៉ុនដែលធ្វើឱ្យស្ពានស្វិតមិនងាយប្រេះ និងជាប់បានយូរ។

គួរជម្រាបថា ការជួសជុល និងស្ដារឡើងវិញដោយក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនអូបាយ៉ាស៊ី និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសិនត្រល ខនសាល់ធេន អ៊ីន។

អត្ថបទ៖ ស៊ិន សាវ៉េត