គំនិតទីក្រុងបណ្ដែតទឹករបស់ UN ឃើញប្លង់ហើយចង់ឲ្យមានឆាប់ៗ
- 2019-04-06 01:24:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនិតទីក្រុងបណ្ដែតទឹករបស់ UN ឃើញប្លង់ហើយចង់ឲ្យមានឆាប់ៗ
ចន្លោះមិនឃើញ
គំនិតចង់បង្កើតទីក្រុងបណ្ដែតទឹកត្រូវបានប្រកាសនៅក្នុងសន្និបាតរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍។
យោងតាមគេហទំព័រផ្លូវការរបស់ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា គំនិតចង់បង្កើតឲ្យមានទីក្រុងបណ្ដែតទឹកនេះគឺដើម្បីជួយមនុស្សជាតិសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរបរិយាកាស និង និរន្តរភាពក្នុងការអភិវឌ្ឍន៍។
អគ្គលេខាធិការរង UN លោកស្រី Amina Mohammed បាននិយាយនៅក្នុងការប្រជុំតុមូលនាទីក្រុងញីវយ៉កថា "ទីក្រុងបណ្តែតទឹកគឺជាមធ្យោបាយមួយដើម្បីធានាភាពស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ ពីព្រោះអាគារអាចបណ្តែតជាមួយនឹងទឹកសមុទ្រ"។
"នៅពេលសហគមន៍បណ្ដែតទឹកទាំងមូល ត្រូវបានរចនាឡើងពីការបន្តុបជាប់គ្នា អីចឹងពួកវាក៏អាចត្រូវបានធ្វើឡើងដោយមិនពឹងធម្មជាតិដែរ។ ដូច្នោះហេតុអ្វីបានជាគេមិនប្រើខ្យល់ និង ទឹកដើម្បីបំពេញតម្រូវការអគ្គិសនីសម្រាប់វាទៅ?”។
UN គ្រោងដំណើរការគម្រោងនេះជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យាម៉ាសាឈូសេត សម្រាប់វិស្វកម្មសមុទ្រ និង អង្គការ Oceanix។
Bjarke Ingels ស្ថាបត្យករដឹកនាំគម្រោងនេះបានប៉ាន់ប្រមាណថា ការរចនានេះគ្រោងនឹងនាំយកមនុស្ស ១០ ០០០ នាក់រស់នៅលើកោះ ផ្ទៃក្រលាទំហំ ៤,៥អា សម្រាប់មនុស្ស៣០០នាក់។ មូលដ្ឋានចំនួន៦បង្កើតបានជាភូមិ១ ហើយភូមិ៦បង្កើតបានជាទីក្រុង១។
ប្រភពខាងលើបន្តថា ទីក្រុងបណ្តែតទឹកធំបំផុតប្រមាណ១០នឹងលេខរូបរាងឡើងនៅត្រឹមឆ្នាំ ២០៥០។ សមុទ្រគឺជាជោគវាសនាសម្រាប់មនុស្សរស់នៅនាពេលអនាគត៕