រូបភាពប្រណាំងរទេះសាឡីគោបែបប្រពៃណីរបស់អ្នកកំពង់ស្ពឺ
- 2019-04-08 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពប្រណាំងរទេះសាឡីគោបែបប្រពៃណីរបស់អ្នកកំពង់ស្ពឺ
ចន្លោះមិនឃើញ
ស្ថិតនៅខាងលិចវត្តអង្គមេត្រី ភូមិក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រទេះសាឡីគោជាច្រើនគ្រឿងមកពីជុំគ្នាដើម្បីចូលរួមប្រណាំងគ្នានៅទីលានវាលស្រែមួយកន្លែងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរដែលខិតជិតចូលមកដល់។
បើតាមអ្នករៀបចំកម្មវិធីបែបប្រពៃណីតទាំងពីបុរាណប្រចាំខេត្តកំពង់ស្ពឺ លោក ចាប រ៉ា បានប្រាប់ឲ្យដឹងថា រទេះសាឡីគោដែលបានចូលរួមប្រណាំងឆ្នាំនេះមាន២៦រទេះ មកពីរាជធានីភ្នំពេញ២រទេះ ខេត្តកណ្ដាល ៧រទេះ និងខេត្តកំពង់ស្ពឺដែលជាម្ចាស់ទឹកដីមាន ១៧រទេះ។
រទេះសាឡីគោកំពុងបំបោលកាត់កូនខ្លែងបើកកម្មវិធី
ការប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿនប្រចាំខេត្តកំពង់ស្ពឺនេះមានគោលបំណងធំ២គឺ ១.ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិជិតឈានចូលមកដល់ និងទី២. ដើម្បីថែរក្សា ការពារ ប្រពៃណីទំនៀមទម្លាប់តាំងបុរាណរបស់ប្រជាជនមិនឲ្យបាត់បង់។ ក្រោយការប្រណាំងរទេះសាឡីដែលទទួលចំណាត់ថ្នាក់ក្នុងការប្រណាំងឆ្នាំនេះរួមមាន៖
សូមទស្សនារូបសកម្មភាពប្រណាំងរទេះសាឡីគោដូចខាងក្រោម៖