ពានអបអរឆ្នាំថ្មីរតនគីរី ស្នងការនគរបាលខេត្តឡើងជួបស្រុកបរកែវ វគ្គផ្តាច់ព្រ័ត្រ
- 2019-04-10 04:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពានអបអរឆ្នាំថ្មីរតនគីរី ស្នងការនគរបាលខេត្តឡើងជួបស្រុកបរកែវ វគ្គផ្តាច់ព្រ័ត្រ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់អបអរចូលឆ្នាំថ្មីប្រពៃណីជាតិខេត្តរតនគីរីឈានដល់វគ្គផ្តាច់ព្រ័ត្រហើយដោយក្រុមខ្លាំងសសយកស្នងការនគរបាលខេត្ត និងសសយកស្រុកបរកែវត្រូវប្រជែងគ្នាដើម្បីដណ្តើមយកជើងឯក។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមសសយកស្រុកបរកែវទទួលបានជ័យជម្នះលើក្រុមក្រុមសសយកសាលាខេត្តដោយលទ្ធផល ៥-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គនេះដែរ ក្រុមស្នងការនគរខេត្តយកឈ្នះក្រុម ក្រុមអណ្តូងមាសដោយការទាត់កាត់សេចក្តីក្នុងលទ្ធផលគ្រាប់បាល់ ៤-២ បន្ទាប់បញ្ចប់៩០នាទីស្មើគ្នា ១-១។
ចំពោះចំណាត់ថ្នាក់លេខ៣រកឃើញហើយគឺបានទៅក្រុមសសយកសាលាខេត្ត បន្ទាប់ពីឈ្នះក្រុមអណ្តូងមាសក្នុងលទ្ធផល២-១ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អបអរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររដូវកាលទី១ ឆ្នាំ២០១៩ ដែលប្រកួតនៅទីលានដីក្រហមខេត្តរតនគីរី។
តាមការគ្រោងទុក ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងចូលរួមជាអធិបតីភាពដោយឯកឧត្តម ថង សាវុន អភិបាលខេត្តនិងជាប្រធានសសយកខេត្តរតនគីរី៕
ការប្រកួតផ្តាច់ព្រ័ត្រ ថ្ងៃទី១៣ មេសា ឆ្នាំ២០១៩ ម៉ោង២:៣០នាទីរសៀល