ច្បាស់មែនទែន! Kane ត្រូវសម្រាកដល់ចប់រដូវកាល ឯ Alli បាក់ប្រអប់ដៃ
- 2019-04-12 07:36:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់មែនទែន! Kane ត្រូវសម្រាកដល់ចប់រដូវកាល ឯ Alli បាក់ប្រអប់ដៃ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Harry Kane ត្រូវអវត្តមានមិនបានប្រកួតរហូតចប់រដូវកាលនេះដោយសាររបួសខូចសរសៃពួរកជើង ហើយ Spurs ក៏បានប្រកាសទៀតថា Dele Alli ក៏មានរបួសបាក់ប្រអប់ដៃផងដែរ។
ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ Kane បានទទួលរងរបួសកជើងធ្ងន់ធ្ងរជាលើកទី៣ក្នុងអាជីព អំឡុងពេល Spurs យកឈ្នះ Manchester City ១-០ Champions League វគ្គ៨ក្រុមចុងក្រោយជើងទីមួយ។ Kane របួសដោយសារតែប្រឹងប្រជែងយកបាល់ជាមួយកីឡាករ Fabian Delph របស់ Man City និងត្រូវបានប្ដូរចេញភ្លាមៗ។
ថ្មីៗនេះ Spurs ក៏បានចេញសេចក្ដីប្រកាសថា កំពូលខ្សែប្រយុទ្ធរូបនេះមានបញ្ហាសរសៃពួរកជើងធ្ងន់ និងត្រូវសម្រាករហូតចប់រដូវកាល២០១៨-១៩។ ទន្ទឹមជាមួយគ្នានេះក្លឹបមាន់ខ្នាយមាសក៏បញ្ជាក់ទៀតថា Dele Alli ក៏មានរបួសបាក់ប្រអប់ដៃ កាលពីប្រកួតជាមួយ Man City ផងដែរ៕