ក្តៅៗចាប់ឆ្នោតចេញហើយ កម្ពុជា ជួប ប៉ាគីស្ថាន ​វគ្គ​ជម្រុះ​ World Cup 2022 តំបន់អាស៊ីជុំទី១​

  • 2019-04-17 03:54:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ឆ្នោត​វគ្គ​ជម្រុះ​បាល់ទាត់​ជើង​ឯក​ពិភព​លោក​​ឆ្នាំ​២០២២​ (FIFA World Cup 2022)​​ប្រចាំ​តំបន់​អាស៊ី​មុន​នេះ​បន្តិច​នៅ​ប្រទេស​ម៉ាឡេស៊ី​​ចេញ​ហើយ​គឺ​កម្ពុជា​ត្រូវ​ជួប​ប្រទេស​ប៉ាគីស្ថាន។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ព្រឹត្តិការណ៍​ FIFA World Cup 2022 នៅ​ប្រទេស​កាតារ​​ត្រូវ​បាន​បែង​ចែក​ជា​៦​តំបន់​គឺ​ តំបន់​អាស៊ី​ (AFC) តំបន់​អាហ្វ្រិក​ (CAF) តំបន់​អាមេរិក​ខាង​ជើង​ កណ្ដាល​ និង​ការីប៊ៀន​ (CONCACAF) តំបន់​អាមេរិក​ខាង​ត្បូង​ (CONMEBOL) តំបន់​អូស្យានី​ (OFC) និង តំបន់​អឺរ៉ុប​ (UEFA)។

តំបន់​​អាស៊ី​​​មាន​ប្រទេស​ចំនួន​១២​​ត្រូវ​បាន​ចែក​ពីរ​ក្រុម​​តាម​​ចំណាត់​ថ្នាក់​ពិភព​លោក​ FIFA Ranking ចាប់​ពី​លេខ​ ​៣៥​-៤៦​ (​គិត​តំបន់​​អាស៊ី)​​ ​ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ទី​១​ដើម្បី​រក​​៦​ក្រុម​ឡើង​ទៅ​ជុំ​ទី​២។ ​ការ​ចាប់​ឆ្នោត​គឺ​ប្រទេស​​៦​​កម្រិត​​ Seeded ​ជួប​៦​ប្រទេស​កម្រិត Unseeded ដែល​លទ្ធផល​ដូច​ខាង​ក្រោម៖​

  • ម៉ាឡេស៊ី​ vs ទីម័រ​ខាង​កើត

  • កម្ពុជា vs ប៉ាគីស្ថាន

  • ម៉ាកាវ vs​ ស្រីលង្កា

  • ឡាវ vs​ បង់ក្លាដេស​

  • ប៊ូតាន់​ vs កោះ Guam​

  • ម៉ុងហ្គោលី vs ប្រ៊ុយណេ

ការ​ប្រកួត​ជើង​ទី​១​​ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៩៕

អត្ថបទ៖ ជាន ចាន់រ៉ា