ប្រវត្តិពាន President's Cup ដែលបាល់ទាត់ខ្មែរធ្លាប់ជាជើងឯករួមជាមួយភូមា
- 2019-04-22 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិពាន President's Cup ដែលបាល់ទាត់ខ្មែរធ្លាប់ជាជើងឯករួមជាមួយភូមា
ចន្លោះមិនឃើញ
ពានរង្វាន់ President's Cup ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧១ដែលរៀបចំការប្រកួតជារៀងរាល់ឆ្នាំនៅប្រទេសកូរ៉េខាងត្បូងដើម្បីបង្កើនគុណភាពរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងដែលក្រុមជម្រើសជាតិនៅអាស៊ី និងមួយចំនួនមកពីក្រៅអាស៊ីចូលរួមប្រកួត។
យ៉ាងណាឈ្មោះផ្លូវការត្រូវបានផ្លាស់ប្តូរ៤ដងគឺលើកទី១ ពីឆ្នាំ១៩៧១-១៩៧៥ ប្រើឈ្មោះ Park's Cup Asia Football Championship។ លើកទី២ ប្រើឈ្មោះ President Park's Cup International Football Championship ឆ្នាំ១៩៧៦-១៩៧៩។ លើកទី៣ ប្រើឈ្មោះ President's Cup ពីឆ្នាំ១៩៨០-១៩៩៣ និងចុងក្រោយប្រើឈ្មោះ Korea Cup ពីឆ្នាំ១៩៩៥ដល់ឆ្នាំ១៩៩៩ដែលជាឆ្នាំចុងក្រោយឈប់រៀបចំការប្រកួត។
ក្នុងប្រវត្តិនេះ ក្រុមជម្រើសជាតិកម្ពុជាក៏ជាបេក្ខភាពដ៏ខ្លាំងមួយដែលចូលរួមប្រកួត៤ដងគឺឆ្នាំ១៩៧១ដល់១៩៧៤។ ចាប់ពីឆ្នាំ១៩៧៥មក កម្ពុជាមិនបានចូលរួមប្រកួតទេដោយសារកម្ពុជាធ្លាក់ចូលភ្លើងសង្គ្រាមដែលធ្វើឲ្យវិស័យបាល់ទាត់កម្ពុជាធ្លាក់ដល់កម្រិតសូន្យ។
កម្ពុជា និងមីយ៉ាន់ម៉ា (ភូមា) ជាជើងឯករួមគ្នា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានក្លាយជាជើងឯករួមជាមួយមីយ៉ាន់ម៉ាកាលពីឆ្នាំ១៩៧៣ដែលជាសម័យកាលក្រុមបាល់ទាត់កម្ពុជាខ្លាំងមុនពេលសម័យខ្មៅងងឹតខ្មែរក្រហមមកដល់។
ពូល A៖ កូរ៉េខាងត្បូង កម្ពុជា ឥណ្ឌូណេស៊ី
តារាងពិន្ទុពូល A
ពូល B៖ ភូមា ម៉ាឡេស៊ី ថៃ
តារាងពិន្ទុពូល B
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទី២៨ តុលា ឆ្នាំ១៩៧៣ កម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ីដោយលទ្ធផល ២-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ាដែលយកឈ្នះម្ចាស់ផ្ទះកូរ៉េខាងត្បូងដោយលទ្ធផល ១-០។
ថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៧៣ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯករវាងកម្ពុជា និងមីយ៉ាន់ម៉ាបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ដែលត្រូវបានក្លាយជាជើងឯករួមគ្នាពោលគឺគ្មានចំណាត់ថ្នាក់ជើងឯករងទេ។ ចំពោះចំណាត់ថ្នាក់លេខ៣នៅឆ្នាំនោះបានទៅកូរ៉េខាងត្បូង ដែលឈ្នះ ម៉ាឡេស៊ី ២-០។
ក្រុមជើងឯក និងជើងឯករងពីឆ្នាំ១៩៧១ដល់១៩៩៩