មក​ស្គាល់​ Diplo អ្នកនៅពីក្រោយ​បទ​ល្បីៗ​របស់​ CL, JB និង​តារាលំដាប់​សាកល​ជាច្រើន

  • 2019-04-19 06:14:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DJ ដ៏​ល្បី​ Diplo គឺ​ជា​ជើងខ្លាំង​ប្រចាំ​ពិភព​ Hip Hop ដែល​តែង​លេច​មុខ​អង្រួន​ឆាក​ប្រគំតន្ត្រី​ធំៗ​លំដាប់​ពិភពលោក​ជា​ច្រើន។ ស្នាដៃ​របស់​ DJ រូបនេះ​ទទួល​បាន​ភាព​ជោគជ័យ​ជា​ច្រើន​​ខាង​ប៉ែក​អឺរ៉ុប​ និង​កំពុង​ដាស់​អារម្មណ៍​យុវវ័យ​ អ្នក​ដែល​ចូល​ចិត្ត​ចង្វាក់​បទ​ភ្លេង​កន្ត្រាក់​អារម្មណ៍​នៅ​អាស៊ី​នាំគ្នា​គាំទ្រ​ជា​ច្រើន​បន្តបន្ទាប់​ទៀត។

ដោយ​ឡែក​ថ្មីៗ​នេះ​ មាន​ព័ត៌មាន​បញ្ជាក់​ថា​ Diplo នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ប្រគំតន្ត្រី​ធំអស្ចារ្យ​មួយជាប្រវត្តិសាស្ត្រ​របស់ខ្លួននៅ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩។ មុន​ស្វាគមន៍​ដំណើរ​មក​ដល់​របស់​ DJ រូបនេះ​ សូម​មក​ដឹង​រឿង​រ៉ាវ​ខ្លះៗរបស់​លោក​ទាំង​អស់​គ្នា៖

Diplo ដែល​មាន​ឈ្មោះ​ពិត​ Thomas Wesley Pentz Jr. កើត​នៅ​ថ្ងៃ​ទី​ ១០ ខែវិច្ឆិកា​ ឆ្នាំ ១៩៧៨ នៅ​សហរដ្ឋអាមេរិក។ តារា​ប្រុស​កូន​កាត់​អាល្លឺម៉ង់-អង់គ្លេស​រូបនេះ​ចូល​សិល្បៈ​ កាល​ពី​ឆ្នាំ ១៩៩៧​ ក្នុង​នាម​ជា​ DJ និង​នៅតែ​បន្ត​អាជីព​នេះ​រហូត​ទល់​សព្វថ្ងៃ។ ប្រភេទ​តន្ត្រី​ដែល​ Diplo ចូល​ប្រឡូកនាតាំងពី​ដើម​រហូត​ទល់បច្ចុប្បន្នមាន៖ EDM, Dancehall, Hip Hop, Trap, Moombahton, Electro house និង Pop។

Diplo

ងាក​ចូល​វិស័យ​តែង​និពន្ធ​វិញ​ មាន​បទ​ភ្លេង​មិនតិច​ទេ​ ដែល​ Diplo ​ផលិត​ឡើង​ និង​ក្លាយ​ជា​បទ​ឈរ​នៅ​លំដាប់​កំពូល​របស់​តារា​ចម្រៀង​មាន​ឈ្មោះ​ល្បី​រន្ទឺ  Beyoncé Justin Bieber, CL, G-Dragon, Snoop Dogg, Britney Spears, Madonna, Shakira, Chris Brown និង​តារា​ល្បី​ជា​ច្រើន​នាក់​ទៀត​ខាង​ប៉ែក​អឺរ៉ុប។

ខាង​ក្រោម​សុទ្ធ​សឹង​ជា​បទ​ល្បី​ ក្រោម​ស្នាដៃ​ផលិត​របស់​ Diplo៖

អត្ថបទ៖ យី សុធារី