កម្មវិធី​ទូរសព្ទ​ដៃ ​១ ​កំពុង​ល្បីខ្លាំង​អាន​ព័ត៌មាន​សន្សំ​កាក់​ បាន​លុយ​!

  • 2019-04-19 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ទូរសព្ទ​ដៃ​ ​App​ ​ថ្មី​មួយ​ ​កំពុង​មាន​ទទួល​បានការ​ចាប់អារម្មណ៍​ ​និង​មាន​ភាព​លេចធ្លោ​ខ្លាំង​ ​ជាពិសេសApp​ ​មួយ​នេះ​ ​បាន​ឈរ​លើ​លេខរៀង​លំដាប់​កំពូល​ក្នុង​តារាង​កម្មវិធី​ព័ត៌មាន​របស់​ ​App​ ​Store​ ​ទៀតផង​ ​នោះ​គឺ​ ​TNAOT​ ​(​ត្នោត​)​។​ ​ ​ ​

​បើ​អ្នក​ឧស្សាហ៍​តាមដាន​ព័ត៌មាន​យ៉ាងសកម្ម​នោះ​ ​អ្នក​ប្រហែលជា​ធ្លាប់​បានឮ​ ​ពី​ ​App​ ​នេះ​ហើយ​​។​ ​App​ ​នេះ​ ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៨​ ​និង​ទើបត្រូវ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ក្នុង​ចុងឆ្នាំ​ដដែល​។​ ​ប៉ុន្តែ​ទទួល​បានការ​ចាប់អារម្មណ៍​ ​និង​ពេញនិយម​យ៉ាង​ខ្លាំង​ពី​អ្នកប្រើ​ប្រាស់​។

​កត្តា​នាំឲ្យ​ ​App​ ​នេះ​ទទួល​បាន​ប្រជាប្រិយ​ភាព​ ​មាន២ចំ​ណុច​ធំៗ​៖​

  • ១​.​​មុខងារ​របស់​វា​ ​៖​ ​App​ ​នេះ​បាន​បម្រើ​ជា​ប្រភព​ព័ត៌មាន​សំខាន់​ ​និង​លឿន​ទាន់​ហេតុការណ៍​ ​ដោយមាន​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​វិជ្ជាជីវៈ​របស់​ខ្លួន​ ​ហើយក៏​មាន​ព័ត៌មាន​កម្សាន្ត​ ​អត្ថបទ​អប់រំ​ ​ចំណេះ​ដឹង​ផ្សេង​ៗ​ ​ដល់​អ្នកប្រើ​ប្រាស់​របស់​ខ្លួន​យ៉ាង​ទូលំទូលាយ​។​ ​App​ ​មួយ​នេះ​ក៏​មាន​ផង​ដែរ​នូវ​សេវា​កម្ម​ផ្សេង​ៗ​ដូចជា​ ​ទីផ្សារ​អចលនទ្រព្យ​ ​ហាង​អាជីវកម្ម​ ​ភោជនីយដ្ឋាន​ ​លក់ដូរ​ ​និង​ ​បញ្ចូល​លុយ​ទូរសព្ទ​ ​។​ល​។​ ​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នកប្រើ​ប្រាស់​ជា​ខ្លាំង​។

  • ២. ​​កម្មវិធី​រង្វាន់​ជា​សាច់ប្រាក់​ ​៖​ ​ក៏ដូចជា​ ​App​ ​ល្បី​ៗ​ដទៃ​ក្នុង​ប្រទេស​កម្ពុជា​ ​គេ​តែងឃើញ​មាន​ប្រូ​ម៉ូ​សិន​ក្នុង​ការ​បើក​សម្ពោធ​ប្រើប្រាស់​ដំបូង​សម្រាប់​អតិថិជន​ ​។​

​រីឯ​ ​TNAOT​ ​App​ ​មានកម្ម​វិធី​ ​អាន​ព័ត៌មាន​សន្សំ​កាក់​ ​ទទួល​បាន​លុយ​ ​និង​ណែ​នាំំ​មិត្តភក្តិ​ទទួល​បាន​លុយ​ ​ជាដើម​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ដើម្បី​ថ្លែងអំណរគុណ​ដល់​អ្នកប្រើ​ប្រាស់​របស់​ខ្លួន​ ​ក៏ដូចជា​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ផង​នោះ​ ​TNAOT​ ​App​ ​បាន​បង្កើត​កម្មវិធី​ ​ចាប់​រង្វាន់​ដែល​ប្លែក​ពី​គេ​ក្នុង​ប្រទេស​កម្ពុជា​​គឺ៖ ​

គ្រាន់តែ​ចូលក្នុង​ ​App​ ​មានឱកាស​ចាប់​រង្វាន់​ជា​សាច់ប្រាក់​ ​ហើយក៏​មានការ​ចាប់​រង្វាន់​សម្រាប់​អ្នក​ ​Like​/​Comment​/​Share​ ​ពាក្យ​ជូនពរ​ក្នុង​បុណ្យចូលឆ្នាំ​ខ្មែរ​ ​នៅ​លើ​ហ្វេ​សប៊ុ​ក​ផេ​ក​របស់​ ​TNAOT​ ​ថែមទៀត​។​ ​​ក​ត្តា​ធំៗ​ទាំងនេះ​ហើយ​ ​ដែល​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​ទទួល​បានផល​ប្រយោជន៍​ច្រើន​ ​មិន​ងាយ​នឹង​មាន​ ​App​ ​ផ្សេងធ្វើ​ដូចនោះទេ​។​ ​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​វា​ជា​រឿង​គួរឲ្យ​កោតសរសើរ​ផង​ដែរ​ ​ដែល​ ​App​ ​នេះ​បាន​គិតគូរ​ ​និមន្ត​ ​អញ្ជើញ​ ​និង​សុំ​ការអនុញ្ញាត​ផ្ដល់​ពាក្យ​ជូនពរ​ពី​បុគ្គល​ជាទី​គោរព​ក្នុង​សង្គម​ខ្មែរ​មាន​ដូចជា​ ​ព្រះភិក្ខុ​វជី​រប្បញ្ញោ​ ​គូ​ ​សុភាព​ ​អ្នកឧកញ៉ា​វេជ្ជបណ្ឌិត​ ​គួច​ ​ម៉េ​ង​លី​ ​តារា​សម្ដែង​ជើងចាស់​ ​ទេព​ ​រិ​នដា​រ៉ូ​ ​កំពូល​តារាចម្រៀង​ ​ខេមរៈ​ ​សេរី​មន្ត​ ​សម្រាប់​ជា​សារ​ជូនពរ​ដល់​ពុក​ម៉ែ​បងប្អូន​ជនរួមជាតិ​ខ្មែរ​នា​ឱកាស​បុណ្យចូលឆ្នាំ​ជាតិ​ផង​ដែរ​ ​ដែល​នេះ​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ ​និង​យកចិត្ត​ទុកដាក់​ ​ចំពោះ​ ​វប្បធម៌​ ​អរិយធម៌​ ​ទឹកចិត្ត​ដ៏​ល្អ​ផូរផង់​មិន​អាច​រំលង​បាន​របស់​ខ្មែរ​។​

​លោក​ ​Irvin​ ​ដែល​ជានា​យក​ផ្នែក​ទីផ្សារ​របស់​ ​TNAOT​ ​App​ ​បាន​បញ្ជាក់ឲ្យដឹង​ថា​ ​ក្រុមការងារ​របស់​ ​TNAOT​ ​នឹង​មានកម្ម​វិធី​ពិសេស​ ​សេវាកម្ម​នាំមុខ​ ​និង​ ​នាំមក​នូវ​អត្ថ​ប្រយោជន៍​ល្អ​ៗ​ ​ជូន​ដល់​ប្រជាជន​ខ្មែរ​បន្ថែម​ទៀត​នា​ពេល​ខាងមុខ​ ​ឲ្យ​ដូច​ទៅ​នឹង​រុក្ខជាតិ​ឈ្មោះ​ ​ត្នោត​ ​ដែល​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន​រាប់មិនអស់​ដល់​ប្រជាជន​ខ្មែរ​។​

​ចង់​ដឹង​ថា​តើ​ ​App​ ​ដែល​មាន​លក្ខណៈ​ខ្មែរ​និយម​មួយ​នេះ​នឹង​មាន​អ្វី​ថ្មី​ៗ​ ​ល្អ​ៗ​ ​សម្រាប់​ប្រជាជន​កម្ពុជា​ទៀត​ ​សូម​រង់ចាំ​តាមដានមើល​បន្ថែម​នា​ឱកាស​ខាងមុខនេះ​ទាំងអស់គ្នា​៕

អត្ថបទ៖ រក្សា