នៅ​ Europa League គ្រូ​ Arsenal មាន​ប្រវត្តិ​មិន​ធម្មតា​ទេ

  • 2019-04-19 10:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Arsenal លោក Unai Emery ពិត​ជា​មាន​ស្ថិតិ​ល្អ​ណាស់​ក្នុង​ព្រឹត្តិការណ៍​ UEFA Europa League។ លោក​ធ្លាប់​ដឹកនាំ​ក្លឹប​អេស្ប៉ាញ​ចំនួន ២ក្លឹប​គឺ Valencia និង​Sevilla ក្នុង​កម្មវិធី​នេះ ដោយ​តូច​បំផុត​ក៏​លោក​ធ្លាក់​ត្រឹម​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ដែរ។

ក្នុង​ព្រឹត្តិការណ៍​នេះ លោក​ដឹកនាំ​ក្លឹប​អាជីព​ទាំង​ ៣ (Valencia, Sevilla និង​Arsenal) បាន ៧៣​ប្រកួត​ ដែល​ក្នុង​នោះ​ លោក​ដឹកនាំ​ក្រុម​ឈ្នះ ៤៣​ប្រកួត​ ស្មើ​១៩​ដង និង​ចាញ់ ១១​ដង​ប៉ុណ្ណោះ។

តែ​អ្វី​ដែល​ពិសេស​នោះ​គឺ កាល​ដែល​លោក​ដឹកនាំ​ក្លឹប Sevilla ក្នុង​ពាន​លំដាប់​ទី២ អឺរ៉ុប​នេះ លោក​មិន​ដែល​ធ្លាក់​សោះ​ឡើយ ពោល​គឺ​ឈ្នះ​ទាំង​ ៣​រដូវ​កាល​ (២០១៣-២០១៦) ដែល​លោក​កាន់កាប់​ក្លឹប​អេស្ប៉ាញ​មួយ​នេះ។

ក្នុង​ចំណោម​ជ័យជម្នះ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​ ៣​នេះ Emery ធ្លាប់​វាយ​បក​ឈ្នះ Liverpool ក្នុង​លទ្ធផល​ ៣-១ កាល​ពី​ឆ្នាំ​២០១៦ ដែល​ជា​ពេល​ដែល​លោក​ដឹកនាំ​ក្លឹប​ Sevilla លើក​ចុង​ក្រោយ។

រី​ឯ​ក្នុង​ពេល​បច្ចុប្បន្ន​វិញ លោក​បាន​ដឹកនាំ​ក្លឹប​ Arsenal ឡើង​មក​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​នេះ មក​ប៉ះ​ក្លឹប​ចាស់​របស់​លោក​គឺ​ក្លឹប​ Valencia ក្រោយ​ពី​បាន​ទម្លាក់​ក្លឹប​អ៊ីតាលី​ Napoli៕

អាន​បន្ត៖

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី