ដើម្បី​ការពារ​ជីវិត​ Mark Zuckerberg ត្រូវ​ចំណាយ​ ២២ លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៨

  • 2019-04-22 02:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធំៗ​ដទៃ​ទៀត​ដែរ​ លោក Mark Zuckerberg ទទួល​បាន​ប្រាក់​បៀវត្ស​ត្រឹម​តែ ១ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០១៨ នាយក​ប្រតិបត្តិ​រូប​នេះ​​ក៏​មិន​ទទួល​បាន​ប្រាក់​រង្វាន់ ឬ​​ភាគលាភ​អ្វី​នោះ​ដែរ។

យ៉ាងណាក្ដី​​ទឹក​ប្រាក់​ចំនួន ២២,៦ លាន​ដុល្លារ ត្រូវ​បាន​ចំណាយ​កាល​ពី​ឆ្នាំ ២០១៨ ដើម្បី​ការពារ​សុវត្ថិភាព​​នាយក​ប្រតិបត្តិ​រូប​នេះ បូក​រួម​នឹង​ថ្លៃ​ធ្វើ​ដំណើរ​ផ្សេងៗ​ផង​ដែរ។ កាលពីឆ្នាំ ២០១៧ ការ​ចំណាយ​លើ​ផ្នែក​នេះ​មាន​ត្រឹម​ ៩,១ លាន​ដុល្លារ​ប៉ុណ្ណោះ។

​ការ​កើន​ឡើង​នៃ​ចំណាយ​នេះ គឺ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​ការ​​គំរាមកំហែង​លើ​ Mark Zuckerberg។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន Facebook។ គួរ​ដឹង​ថា​នៅ​ឆ្នាំ ២០១៩ នេះ Facebook បន្ត​​កើន​មាន​រឿង​អាស្រូវ​កាន់​តែ​ច្រើន ​ហេតុ​នេះ​ការ​ចំណាយ​លើ​ការ​ការពារ​សុវត្ថិភាព​លោក Mark Zuckerberg អាច​នឹង​កើន​ឡើង​លើស​ឆ្នាំ ២០១៨៕​

ចុចអាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី