ខ្មែរ ប្រទេសទី ៨ ដែលក្រុមហ៊ុនពីជប៉ុនមួយមានតាំងពីឆ្នាំ ១៩០២ នោះ មកឈរជើងលើកដំបូង
- 2019-04-24 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្មែរ ប្រទេសទី ៨ ដែលក្រុមហ៊ុនពីជប៉ុនមួយមានតាំងពីឆ្នាំ ១៩០២ នោះ មកឈរជើងលើកដំបូង
ចន្លោះមិនឃើញ
ខ្មែរ ប្រទេសទី ៨ ដែលមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជប៉ុនមួយ បានកើតឡើងតាំងពីឆ្នាំ ១៩០២ មកឈរជើងលើកដំបូង ក្នុងចំណោមប្រទេសទាំង ៧ ផ្សេងទៀតដូចជានៅ ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និងប្រទេសថៃ។
ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជប៉ុន មានឈ្មោះថា ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក បានសម្ពោធជាផ្លូវការកាលពីព្រឹកមិញនៅការិយាល័យ កណ្តាលរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅអគារ Vattanac Capital ក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនធានារ៉ាប់រងជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង ("Dai-ichi Life Group") ដែលមានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩០២។
ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មចូលរួមចំណែកក្នុងសង្គម និងសហគមន៍កម្ពុជាតាមរយៈការផ្តល់ជូននូវការធានារ៉ាប់រងអាយុជីវិត និងសេវាកម្មដែលពាក់ព័ន្ធ។ ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ម.ក គឺជាសមាជិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ គ្រុប នឹងមានវត្តមាននៅក្បែរប្រជាជនកម្ពុជា និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត៕