ឌីជេ ណាណា៖ «ទោះមិនទាន់ចង់ទិញផ្ទះក៏គួរទៅមើលឲ្យដឹងពីទីផ្សារអចលនទ្រព្យស្រុកយើងដែរ»

  • 2019-04-24 11:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​សប្តាហ៍​នេះ DJ Nana បាន​ប្រកាស​ទាំង​រំជើប​រំជួល​ប្រាប់​ប្រិយមិត្ត​​ពី​ការ​ខិត​ជិត​មក​ដល់​នៃ​ព្រឹត្តិការណ៍​ពិព័រណ៍​លំនៅដ្ឋាន ( ឬ Home & Lifestyle 2019 ) តាមរយៈ​វីដេអូ​ខ្លី​ដែល​បង្ហោះ​នៅ​លើ​ផេក​ហ្វេស​ប៊ុក​ផ្លូវ​ការ​ Realestate.com.kh ដែល​ជា​អ្នក​ផ្តួច​ផ្តើម​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ។

ក្រៅ​ពី​បង្ហាញ​ពី​ក្តី​រំភើប​រីករាយ​ចាំ​ជួប​ និង​ថត​រូប​លេងសប្បាយៗ​ជាមួយ​ប្រិយមិត្ត​ដោយ​ផ្ទាល់​ក្នុង​ពិព័រណ៍​រយៈពេល ២​ថ្ងៃ​ពេញ​នេះ ឌីជេ ណាណា បាន​លើក​ឡើង​ថា៖ «​ពិត​ណាស់​ពិព័រណ៍​នេះ​នឹង​​ផ្តល់​ភាព​ងាយ​ស្រួល​ខ្លាំង​​សម្រាប់​អ្នក​ដែល​កំពុង​ចង់​ទិញ​ផ្ទះ ព្រោះ​ទៅ​តែ​មួយ​កន្លែង​ បាន​ឃើញ​​ច្រើន​ជម្រើស​សម្បូរ​បែប សំខាន់​ថ្ងៃ​ហ្នឹង​គម្រោង​ទាំង​អស់​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ពិសេស​ទៀត»។

«តែ​ទោះ​មិន​ទាន់​មាន​គម្រោង​ទិញ​ផ្ទះ ឬ យុវវ័យ​ក្មេងៗ ក៏​មិន​គួរ​រំលង​ដែរ​ ព្រោះ​ក្នុង​ពិព័រណ៍​នេះ​​នឹង​មាន​ជា​សិក្ខាសាលា​​ចែក​រំលែក​ចំណេះដឹង​ជាច្រើន​ពាក់ព័ន្ធ លើ​ប្រធាន​បទ​ទាក់ទង​នឹង​វិស័យ​អចលនទ្រព្យ​ធុរកិច្ច និង​ច្បាប់​កម្មសិទ្ធិ​នៅ​កម្ពុជា ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន និង​អនាគត វិស័យ ហិរញ្ញវត្ថុ និង​ធនាគារ ដោយ​អ្នក​ជំនាញ​ជាច្រើន​រូប»។ ណាណា បញ្ជាក់​បន្ថែម។

សល់​តែ ១ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពោល​គឺ​នៅ​ថ្ងៃ​ទី ២៦ និង២៧ ខែ​មេសា​នេះ ពិព័រណ៌​អចលន​ទ្រព្យ​កម្ពុជា​២០១៩​ នឹង​ចាប់​ផ្តើម​ហើយ ចាប់​ពី​ម៉ោង ១០ព្រឹក រហូតដល់ ៧យប់​។

ចូលរួម​ដោយ​សេរី​ និង​ឥតគិតថ្លៃ តែ​បើ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ជា​មុន នៅ​ទី​នេះ នឹង​មាន​ឱកាស​ទទួល​បាន​រង្វាន់​ជាច្រើន​៕

តោះ! មើល​តារាងកម្មវិធី និង​ការចូលរួមរបស់វាគ្មិនជំនាញក្នុង​ពិព័រណ៍លំនៅដ្ឋាន ២០១៩ នេះ

អត្ថបទ៖ លីដា