វិធីបង្កើតភ្លៀងសិប្បនិម្មិត គ្រប់គ្នាអាចមិនដឹង (វីដេអូ)

  • 2019-04-25 07:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ខ្វះ​ទឹក​ ​គឺ​ជា​រឿង​ដែល​ពិភពលោក​ ​កំពុង​ជួប​ប្រទះ​ ​ជា​ពិសេស​សម្រាប់​រដូវ​ដែល​មិន​សម្បូរ​ភ្លៀង​។​ ​ប៉ុន្តែ​បញ្ហា​នេះ​ ​អាច​លែង​កើត​មាន​ព្រោះ​ ​អ្នក​វិទ្យាសាស្ត្រ​​រក​ឃើញ​​វិធី​បង្កើត​ភ្លៀង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

4402186_orig

ការ​បង្កើត​ភ្លៀង​នេះ​ ​គេ​ប្រើ​បច្ចេកទេស​ ​បំភាយ​សារធាតុ​ ​អ៊ីយូត​ប្រាក់​ ​ចូល​ទៅ​ពពក​​ ​ដើម្បី​បង្កើន​បរិមាណ​ចំហាយ​ទឹក​ក្នុង​ពពក​ ​ដែល​បង្កើត​បាន​ជា​ភ្លៀង​។​ ​ចំពោះ​បច្ចេកទេស​នេះ​​ ​ស្ដាប់​ទៅ​​​ដូច​ជា​សាមញ្ញ​ប៉ុន្តែ​ ​មិន​មែន​ប្រទេស​ណា​ក៏​អាច​មាន​លទ្ធភាព​ប្រើ​នោះ​ទេ​ ​ព្រោះ​វា​តម្រូវ​ឲ្យ​មាន​ការ​ចំណាយ​ច្រើន​ ​ដោយ​បច្ចេកទេស​នេះ​ទាមទារ​ឲ្យ​ប្រើ​យន្តហោះ​ដើម្បី​បំភាយ​សារធាតុ​ទាំង​នោះ​ទៅ​ក្នុង​ពពក​។​

cloudseeding

ជា​ទូទៅ​សម្រាប់​ការ​ប្រើ​បច្ចេកទេស​នេះ​ម្តង​ៗ​ ​គឺ​ត្រូវ​ចំណាយ​ចាប់​ពី​ ​ខ្ទង់​សែន​ដុល្លារ​ឡើង​ឯ​ណោះ​ ​ដោយ​នេះ​ ​គឺ​គិត​ទាំង​ថ្លៃ​ហោះ​ហើរ​ ​និង​តម្លៃ​របស់​សារធាតុ​អ៊ីយូត​ប្រាក់​ផង​ដែរ​៕

ចង់ដឹងកាន់តែច្បាស់ សូមមើលវីដេអូ ខាងក្រោម ៖ 

ប្រភព៖ YouTube   ​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​

អត្ថបទពេញនិយម