សម្តេច ហ៊ុន សែន៖ ២០​ឆ្នាំជាសមាជិក​អា៊សាន កម្ពុជា​បាន​ទទួល​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាង​ធំធេង​

  • 2019-04-30 03:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​គិត​មក​ដល់​ថ្ងៃនេះ​កម្ពុជា​បាន​ចូល​ជាសមាជិក​អាស៊ាន​អស់​រយៈពេល​២០​ឆ្នាំ​មកហើយ ដែល​ការ​ចូល​ជាសមាជិក​អាស៊ាន​នេះត្រូវ​បាន​ប្រ​មុខ​រាជរដ្ឋា​ភិបាល​ចាត់ទុក​ថា​បាន​ផ្ដល់​ប្រ​យោជន៍​សេដ្ឋកិច្ចយ៉ាង​ធំធេង​ពី​ការ​ចូល​ជាសមាជិក​គ្រួសារ​អង្គការតំបន់​មួយ​នេះ។

(រូបភាព៖ ASEAN.org)

ក្នុង​ខួប​២០​ឆ្នាំ​នៃការ​ចូលជា​សមាជិក​អាស៊ាន ថ្ងៃទី​៣០​ ខែមេសា ឆ្នាំ១៩៩៩ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេច​ហ៊ុន សែន បាន​ចេញ​ជា​សារលិខិត​មួយ​កាលពី​ម្សិលមិញសម្រាប់​ខួប​២០​ឆ្នាំ​នេះ។

ក្នុង​លិខិត​នោះ​ត្រង់ចំណុច​ទី៤ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា​ចំពោះ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​បាន​ទទួល​ផល​ប្រ​យោជន៍​យ៉ាង​ធំធេង​​ក្នុង​ការ​ចូល​ជា​សមាជិក​គ្រួសារអាស៊ាន។

សម្ដេច​បាន​គូស​បញ្ជាក់ថា​​ផ្ដើម​ចេញពីការ​ដោះដូរ​ផ្នែក​សេដ្ឋកិច្ច​បន្តិច​បន្ទួច​ បច្ចុប្បន្ន​អាស៊ាន​ជា​ទីផ្សារនាំ​ចេញ​ធំជាងគេទី​បី​​​​របស់​​កម្ពុជាបន្ទាប់ពីសហភាព​អឺរ៉ុប និង​អាមេរិក។

ក្នុង​សារលិខិត​នោះ​​សម្ដេច ហ៊ុន សែន​ ឲ្យ​ដឹង​ទៀតថា​ទំហំពានិជ្ជកម្ម​រវាង​កម្ពុជា​និង​សមាជិក​អាស៊ាន​បាន​កើនឡើងពី​៤ភាគរយ​នៅ​ឆ្នាំ​១៩៩៩ មក​ដល់ជាង​​២០​ភាគរយ​នៅ​ឆ្នាំ​២០១៨។ លើស​ពីនេះ​ទៅ ទៀតក្នុង​ឆ្នាំ​២០១៦ ​​វិនិយោគទុន​មកពី​បណ្តា​​ប្រទេស​ជា​សមាជិក​អាស៊ាន​​មាន​ជាង​១៧​ភាគរយ​នៃវិនិយោគទុន​ដោយ​ផ្ទាល់ពី​ក្រៅប្រ​ទេស​មក​កម្ពុជា។

តាមរយៈ​សារលិខិត​ដដែល​សម្ដេច​ ហ៊ុន សែន​ ឲ្យ​ដឹងទៀតថា​ ភ្ញៀវទេស​ចរ​មកពី​ប្រ​ទេស​ជា​សមាជិក​អាស៊ាន​មក​កាន់​កម្ពុជា​ក៏​ឈរលំដាប់ខ្ពស់​​លេខ​បី​ផង​ដែរ។

គួរ​បញ្ជាក់ថា​អាស៊ាន​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ១៩៦៧​ ដោយមាន​សហស្ថានិក​ចំនួន​ប្រាំ​ប្រ​ទេស​ ថៃ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី។ អាស៊ាន​មាន​ប្រ​ជា​ជន​សរុបប្រ​ហែល៦២៩​លាន​នាក់​ ច្រើនជា​គេ​លំដាប់ទី​បី​លើ​ពីភពលោកគិត​ត្រឹម​ឆ្នាំ​២០១៥ និង​ជា​ទីផ្សារ​ធំទី​ប្រាំមួយ​​នៅ​លើពិភព​លោកផងដែរ​៕

អត្ថបទ៖ ទូច សុខា