ក្រសួងព័ត៌មានស្នើឲ្យដាក់សារមួយឃ្លាលើសំបកដប និងកំប៉ុងផលិតផលគ្រឿងស្រវឹង
- 2019-05-02 06:31:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងព័ត៌មានស្នើឲ្យដាក់សារមួយឃ្លាលើសំបកដប និងកំប៉ុងផលិតផលគ្រឿងស្រវឹង
ចន្លោះមិនឃើញ
ក្រសួងព័ត៌មានបានស្នើទៅក្រសួងឧស្សាហកម្ម និងសិប្បកម្មពិនិត្យសំណើសុំដាក់សារលើសំបកកំប៉ុង និងសំបកដបផលិតផលគ្រឿងស្រវឹងដោយថាដើម្បីពញ្ញាក់អារម្មណ៍អ្នកទទួលទានឲ្យមានការទទួលខុសត្រូវ។
ក្នុងលិខិតមួយដាក់ទៅកាន់ក្រសួងឧស្សាហកម្ម និងសិប្បកម្មចុះកាលបរិច្ឆេទ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ និងត្រូវបានផ្សព្វផ្សាយមកកាន់អ្នកសារព័ត៌មាននៅថ្ងៃនេះ ក្រសួងព័ត៌មានបានលើកឡើងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានការប្រជុំជាមួយក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីពិនិត្យលើផលប៉ះពាល់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការទទួលទានខ្វះការទទួលខុសត្រូវធ្វើឲ្យប៉ះពាល់សុខភាព អាយុជីវិត និងគ្រោះថ្នាក់ចរាចរណ៍។
ដើម្បីទប់ស្កាត់បញ្ហានេះ ក្រសួងព័ត៌មានតាមរយៈលិខិតរបស់ខ្លួនបានស្នើដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្មឲ្យពិនិត្យសំណើដាក់សារ «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» នៅលើសំបកដប និងសំបកកំប៉ុងផលិតផលគ្រឿងស្រវឹង។
ក្រសួងសរសេរទៀតថា៖ «[...] ដែលជួយពញ្ញាក់ដល់អារម្មណ៍អ្នកសេពគ្រឿងស្រវឹងឲ្យទទួលទានដោយមានការទទួលខុសត្រូវ ជៀសវាងការទទួលទានហួសប្រមាណធ្វើឲ្យប៉ះពាល់ដល់សុខភាព អាយុជីវិត និងគ្រោះថ្នាក់ចរាចរណ៍»៕