Priscilla ​សង្ឃឹម ​១០០​% ​យក​ឈ្នះ​លើ នៅ ស្រីពៅ ​កម្ពុជា​បាន​

  • 2019-05-03 03:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Priscilla Hertati Lumban Gao ​បាន​ប្រាប់ Sabay ​ថា​ជឿ​ជាក់​១០០%​ថា​នឹង​អាច​យក​ឈ្នះ​លើ​កីឡា​ការិនី​កម្ពុជា នៅ ស្រីពៅ ​បាន​ក្នុង​ការ​ប្រកួត ONE Championship ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ។

Priscilla Hertati Lumban Gao ​កីឡាករ​ម្ចាស់​ផ្ទះ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ប្រកួត។ ខណៈ​ដែល​ខាង​កម្ពុជា​វិញ ​ក៏​ត្រៀម​ខ្លួន​ដែរ ប៉ុន្តែ​មិន​បាន​ច្រើន​ដូច​ប្រកួត​មុន​ឡើយ ព្រោះ​ទើប​តែ​មក​ពី​ប្រកួត​កីឡា​ប្រដាល់​សកល​នៅ​ប្រទេស​ថៃ។ Priscilla ​បាន​បញ្ជាក់​ថា​ខ្លួន​គេ ​បាន​មើល​ការ​ប្រកួត​របស់ ស្រីពៅ ​រួច​មក​ហើយ ​ខណៈ​ដែល​ក្ដី​សង្ឃឹម​នៅរាត្រី​នេះ​វិញ​មាន​១០០%​តែ​ម្ដង។

ត្បិត​តែ​សង្ឃឹម​ខ្ពស់​យ៉ាង​នេះ​ក្ដី ប៉ុន្តែ ​កីឡា​ការិនី​វ័យ​៣០​ឆ្នាំ​នេះ​ក៏​ដឹង​ថា ស្រីពៅ ល្អ​ដែរ ដូច្នេះ​នៅ​ល្ងាច​នេះ​នឹង​ជក់​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​មិន​ខាន។ កីឡាការិនី​ទាំង​ពីរ​នាក់​នឹង​ប៉ះ​គ្នា​ក្នុង​កម្មវិធី ONE: FOR HONOR នៅ​ទីក្រុង​ហ្សាការតា។ ការ​ប្រកួត​ចាប់ផ្ដើមម៉ោង ៦ល្ងាច ដែល​ក្នុងនោះ​ស្រីពៅ វាយ​គូទី១០ ចំណែកចាន់ រតនា ដែលត្រូវប៉ះ​កីឡា​ករ​ម្ចាស់ផ្ទះ​ដែរ​នោះ នឹង​ប្រកួត​ក្នុងគូទី៤៕

អត្ថបទ៖ មុន្នីរម្យ