បុរសម្នាក់ជាប់គុក១៥ឆ្នាំ ក្រោយតុលាការរកឃើញថាបានរំលោភកូនចុងជិតពីរពាន់ដង
- 2019-05-03 07:40:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ជាប់គុក១៥ឆ្នាំ ក្រោយតុលាការរកឃើញថាបានរំលោភកូនចុងជិតពីរពាន់ដង
ចន្លោះមិនឃើញ
បុរសវ័យ៤១ឆ្នាំម្នាក់ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន១៥ឆ្នាំបន្ទាប់បីរកឃើញថាបុរសរូបនេះបានរំលោភកូនចុងរបស់ខ្លួនជិត២០០០ដងក្នុងរយៈពេលប្រាំមួយឆ្នាំ។
បុរសខាងលើរស់នៅតំបន់Kingaroy ភាគខាងជើងឆៀងខាងលិចទីក្រុង Brisbane រដ្ឋQueenland ប្រទេសអូស្រ្តាលី។
បុរសខាងលើបានរំលោភកូនចុងរបស់ខ្លួនតាំងពីនាងមានអាយុ១០ឆ្នាំ។ នៅពេលនាងមានអាយុ១៥ឆ្នាំក៏មានផ្ទៃពោះ ហើយបុរសនោះបានព្យាយាមវាយធ្វើបាបនាង ពិសេសវាយពោះរបស់នាងដើម្បីឲ្យរលូតកូន។
ទោះយ៉ាងកូននោះមិនបានរលូតនោះទេ និងបានកើតមកជាកូនប្រុស។ ឪពុកចុងរូបនេះនៅបន្តរំលោភ និងធ្វើបាបនាងរហូតដល់អាយុ១៦ឆ្នាំ រហូតដល់ពេលដែលបានរត់គេចចេញពីផ្ទះ។
ក្នុងរយៈពេលប្រាំមួយឆ្នាំនេះ ឪពុកចុងរូបនេះបានរំលោភនាងប្រហែល១ ៨០០ដង។ ការរំលោភ និងធ្វើបានរាងការយនេះក្នុងសេចក្ដីរាយការណ៍មិនបានបញ្ជាក់ទេថាម្ដាយរបស់នាងបានដឹងឬយ៉ាងណានោះ។
បើទោះបីជាបានរួចខ្លួនពីឪពុកចុងនេះហើយក៏ដោយ ក៏នាងកំពុងជួបការលំបាកក្នុងការស់នៅប្រចាំថ្ងៃ ហើយចេះតែចង់សម្លាប់ខ្លួន។ នាងមានបំណងប្រាថ្នាមួយចង់រស់នៅជិវិតធម្មតាដូចយុវវ័យដទៃទៀតដែរ៕