មាស ចាន់ណា​​ថា ណាហ្គា​ធ្វើ​បាន​​តែ​៥០​%​ប៉ុណ្ណោះពេលឈ្នះភ្នំពេញក្រោនម្សិលមិញ​

  • 2019-05-06 07:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ មាស ​ចាន់​ណា​ គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ណា​ហ្គា​វើលដ៏​បាន​ប្រាប់​ថា​ យុទ្ធ​សាស្ត្រ​ដែល​លោក​បាន​​រៀប​ចំ​ទុក​សម្រាប់​ប៉ះ​ភ្នំ​ពេញ​ក្រោន​ម្សិល​មិញ​នេះ​គឺ​ក្រុម​របស់​លោក​ធ្វើ​បាន​តែ​៥០​% ប៉ុណ្ណេះ​ដោយ​មាន​ការ​​ផ្លាស់​ប្តូរ​។

លោក មាស ចាន់ណា

ណាហ្គា​វើលដ៏​បាន​យក​ឈ្នះ​​ភ្នំពេញ​ក្រោន​​ដោយ​លទ្ធផល​ ៣-០​ ​នៅ​​ទី​លាន​ស្តាត​ចាស់​នៃ​ពាន​រង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​ការ​២០១៩​សប្តាហ៍​ទី៦។ គ្រាប់​បាល់​ទាំង​៣គ្រាប់​នោះ​គឺ​សុទ្ធ​សឹង​តែ​រក​បាន​ដោយ​កីឡាករ​បរទេស​​គឺ​​នាទី​​ទី​៣៤​​ខ្សែ​ប្រយុទ្ធ​លេខ​៨៧​ Gurbani Amir ស៊ុត​ចូល​។ ១​នាទី​ក្រោយ​ពោល​គឺ​នៅ​នាទី​៣៥​ណាហ្គា​រក​បាន​​គ្រាប់​ទី​២​​ដោយ​កីឡាករ Esho Omogba និង​គ្រាប់​ទី​៣​នៅ​នាទី​៧០ ដោយ​កីឡាករ Gurbani Amirដដែរ។

ចំពោះ​​ភ្នំពេញ​ក្រោន​​ក៏​បាន​បើក​ការ​វាយ​បក​វិញ​ខ្លាំង​ដែរ​នៅ​វគ្គ​ទី​២​ដោយ​បង្កើត​ឱកាស​ជាច្រើន​ពី​កីឡាករ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ខ្លួន​ ប៉ុន្តែ​ដោយ​សំណាង​មិន​មាន​ទើប​​មិន​​អាច​រក​គ្រាប់​បាល់​បាន។​

មាស ចាន់ណា អបអរ​ដល់​ក្រុម​របស់​លោក

លោក​ មាស ចាន់ណា បាន​និយាយ​​ថា​ ៖«ខ្ញុំ​គិត​ថា​ ការ​ប្រកួត​ថ្ងៃ​នេះ​យើង​ធ្វើ​បាន​ល្អ​ ទោះ​បី​ជា​ភ្នំ​ពេញ​ក្រោន​​ប្ដូរ​​ការ​លេង​ខ្លះ​ ហើយ​ទាក់ទង​នឹង​ការ​រៀប​ចំ​របស់​ខ្ញុំ​​អាច​ខុស​៥០%​ដែល​ខ្ញុំ​​បាន​ត្រៀម​ធ្វើ​ជាមួយ​នឹង​ភ្នំ​ពេញ​ក្រោន។ ទី​១​ ដូរ​ការ​រៀប​ចំ​លេង​ពី​ក្រោម​ ទី​២​ដូរ​ការ​ការ​ពារ​ ទី​៣​ដូរ​ការ​វាយ​បក​»។

លទ្ធផល​​សប្តាហ៍​ទី​៦​

  • សូ​ទី​ឡូ​អង្គរ ១-១ ក្រ​សួង​ការ​ពារ​ជាតិ​
  • អគ្គ.នគរបាល​ជាតិ ២-៣ គិរីវង់.សែនជ័យ
  • វិសាខា ១៤-0 ខេត្ត​កំពង់ចាម
  • អាស៊ី​អឺ​រ៉ុប.ធីត ២-២ អគ្គិសនី​កម្ពុជា
  • យុវជន​បាទី​.១៨ឆ្នាំ​ ១-៣ បឹង​កេត
  • ព្រះ​ខ័ន​រាជ​.រៀង ១-១ អង្គរ​ថាយ​ហ្គឺរ​
  • ណាហ្គា​វើល​ ៣-០ ភ្នំ​ពេញ​ក្រោន​

អត្ថបទ៖ យ៉ន សូវៀត

អត្ថបទថ្មី