Harry Styles លេងខ្លួនប្លែកខ្លាំង ក្នុងកម្មវិធី Met Gala ឆ្នាំ ២០១៩
- 2019-05-07 02:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Harry Styles លេងខ្លួនប្លែកខ្លាំង ក្នុងកម្មវិធី Met Gala ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
Harry Styles អតីតសមាជិកក្រុមចម្រៀង One Direction បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Met Gala ឆ្នាំ ២០១៩ ដោយបានប្រើប្រាស់សំលៀកបំពាក់ពណ៌ខ្មៅ ស្ដើង មើលឃើញដល់សាច់ និងស្នាមសាក់លើដងខ្លួន។
នេះជាការចូលរួមកម្មវិធី Met Gala លើកដំបូងរបស់ Harry Styles ហើយតារាចម្រៀងរូបនេះក៏នឹងធ្វើជាអ្នកសម្របសម្រួលកម្មវិធីរួមគ្នាជាមួយ Lady Gaga និង Serena Williams ផងដែរ។ Met Gala គឺជាកម្មវិធីតាំងបង្ហាញសំលៀកបំពាក់ប្រចាំឆ្នាំ ដែលធ្វើឡើងដើម្បីរៃអង្គាសថវិកាសម្រាប់អំពើសប្បុរសធម៌ ដោយអ្នកចូលរួមពីមួយឆ្នាំទៅមួយសុទ្ធតែជាតារាល្បីៗ និងបានលេងខ្លួនប្លែកៗបំផុត៕