អាយុ​មិន​ទាន់ ១៨ ឆ្នាំ​ផង មាន​សុទ្ធ​​តែ​ឡាន​កំពូល​ថ្លៃៗជិះ

  • 2019-05-08 03:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Money Kicks គឺ​ជា​ឈ្មោះ​ហៅក្រៅ​របស់​យុវជន​វ័យ ១៧ ឆ្នាំ​ម្នាក់ ដែល​មាន​ឈ្មោះ​ថា​ Rashed Belhasa ដែល​​រស់​នៅ​ទីក្រុង​ឌុយបៃ ប្រទេស​អារ៉ាប់រួម។ ឈ្មោះ​នេះ​ដែរ​កើត​មាន​ដោយ​សារ​ Rashed គឺ​ជា​កូន​ប្រុស​របស់​មហាសេដ្ឋី​ Saif Ahmed Belhasa ជា​បុគ្គល​មាន​ជាង​គេ​បំផុត​មួយ​រូប​នៅ​មជ្ឈិមបូព៌ា​។

​ត្បិត​ថា​មាន​វ័យ​ក្មេង​មែន ប៉ុន្តែ​ Rashed បាន​​ជិះ​រថយន្ត​កំពូល​ថ្លៃ​ៗ​ជា​ច្រើន​គ្រឿង ដែល​ជា​ក្ដី​ស្រមៃ​របស់​សហគ្រិន​ជា​ច្រើន។ កាល​ពី​ដើម​ឆ្នាំ ២០១៨ យុវជន​រូប​នេះ បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍ ក្រោយ​ពី​បាន​ដាក់​លក់​រថយន្ត​ Ferrari F12 Berlinetta ដែល​មាន​ស្រោប​ដោយ​ឡូហ្គោ​ Supreme និង Louis Vuitton។ រថយន្ត​​នេះ​គឺ​ជា​កាដូ​​អបអរ​ខួប​ ១៥ ថ្ងៃ​របស់​ Rashed ដែល​ទទួល​បាន​ពី​​ឪពុក​របស់​ខ្លួន។

នៅ​ពេល​នោះ​រថយន្ត​ Ferrari F12 Berlinetta មាន​តម្លៃ​ប្រមាណ​ ២៦ ម៉ឺន​ដុល្លារ ហើយ Rashed បាន​ចំណាយ​លុយ ១ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ ដើម្បី​​ស្រោប​ឡូហ្គោ​ Supreme និង Louis Vuitton។ រថយន្ត​នេះ​មាន​ម៉ាស៊ីន​ចំណុះ ៦,២​ លីត្រ ១២ ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៧៤០ សេះ។

បន្ទាប់​ពី​លក់​រថយន្ត​ Ferrari ហើយ​ យុវជន​ឡូយ​ឆាយ​រូប​នេះ​បាន​ទិញ​រថយន្ត​ Lamborghini Aventador ដោយ​រូប​គេ​បាន​តុបតែង​រថយន្ត​កំពូល​ល្បឿន​នេះ​ជា​រូប​ធ្មេញ​ត្រី​ឆ្លាម​យ៉ាង​ប្លែក​ភ្នែក​តែ​ម្ដង។

រថយន្ត​កំពូល​ថ្លៃ​បំផុត​ដែល Rashed បាន​ទិញ​នោះ​គឺ Bugatti Veyron ដែល​ទើប​ទិញ​កាល​ពី​ខែ​មុន​ប៉ុណ្ណោះ។ ត្បិត​ថា​នេះ​ជា​រថយន្ត​ស៊េរី​ចាស់​មែន ប៉ុន្តែ Veyron នៅ​តែ​ជា​រថយន្ត​កំពូល​ល្បឿន​មួយ​ក្នុង​ពិភពលោក។ Rashed គឺ​ជា​បុគ្គល​ក្មេង​ជាង​គេ​ម្នាក់​ក្នុង​លោក ដែល​មាន​ Bugatti Veyron ជិះ។

ពេល​ធុញ​ទ្រាន់​នឹង​សំឡេង​ឡាន​ល្បឿន​លឿន​ យុវជន​ ១៧ ឆ្នាំ​នេះ​ បាន​ប្ដូរ​ជិះ​រថយន្ត​ Rolls-Royce Wraith វិញ។ រថយន្ត​ប្រណិត​នេះ​ក៏​ត្រូវ​បាន​ម្ចាស់​វា​ប្ដូរ​រូបរាង​ខាង​ក្រៅ​ដែរ ដោយ​ប្ដូរ​ពី​ពណ៌​ដើម​ ពណ៌​ខៀវ ទៅ​ជា​ពណ៌​ខ្មៅ​លាយ​ទឹក​ក្រូច។ វា​មាន​ម៉ាស៊ីន​ ១២ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៦២៣ សេះ។

បន្ថែម​ពី​លើ​រថយន្ត​ប្រណីត និង​រថយន្ត​កំពូល​ល្បឿន កូន​មហាសេដ្ឋី​រូប​នេះ​ក៏​​មាន​រថយន្ត​ SUV មួយ​គ្រឿង​ដែរ ដែល​ជា​ម៉ូដែល Cadlillac Escalade។ រថយន្ត​ SUV នេះ​ត្រូវ​បាន​តុប​តែង​រូបរាង​ខាង​ក្រៅ​ដោយ​ខ្លួន​ដូច​ជា​សត្វ​បង្កង់​អ៊ីចឹង។

មាន​ឡាន​ថ្លៃ​ច្រើន​មែន​ពិត ប៉ុន្តែ Rashed មិន​អាច​បើកបរ​វា​បាន​ ដោយ​សារ​តែ​មិន​ទាន់​គ្រប់​អាយុ ១៨ ឆ្នាំ ដែល​អាច​បើកបរ​បាន​។ ហេតុ​នេះ​ហើយ​​ Rashed ត្រូវ​ការ​អ្នក​បើកបរ​ម្នាក់​ដើរ​តាម​ខ្លួន នៅ​ពេល​ចេញ​ក្រៅ​ម្ដងៗ៕​​​​

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី