ឱកាស​មិន​ចេះ​តែ​មាន​! Diplo មក​ធ្វើ EDM នៅ​ខ្មែរ សូម្បី​តែ Fan ​ថៃ​ក៏​ជ្រួលជ្រើម

  • 2019-05-08 11:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ឱកាស​កម្រ​រក​បាន​ ឌីជេ​លំដាប់​ពិភពលោក​របស់​អាមេរិក Diplo ដែល​ធ្លាប់​ធ្វើ​ភ្លេង​ឲ្យ​តារា​ចម្រៀង​ល្បីៗ​ដូចជា Justin Bieber, CL, G-Dragon និង Snoop Dogg នឹង​មក​ធ្វើ​ការ​ប្រគំតន្ត្រី​ EDM នៅ​ប្រទេស​កម្ពុជា។

តាម​គម្រោង Diplo ត្រៀម​រៀបចំ​កម្មវិធី​របស់​ខ្លួន​នៅ​ឯ Sound Club នៅ​ថ្ងៃ​ទី​ ១០ ខែ ឧសភា​នេះ ពោល​នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ទេ។ កាល​ពី​ឆ្នាំ​​២០១៧គេ​បាន​ទៅ​ធ្វើ​ការ​ប្រគំតន្ត្រី​នៅ​ប្រទេស​ឈីលី​ក្នុង​កម្មវិធី Lollapalooza Chile នៅ​ពេល​នោះ​ទទួល​បាន​ជោគជ័យ​មែនទែន មាន​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់។

នេះ​ជា​ដំណឹង​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កម្មវិធី EDM ព្រោះ​​ជា​ឱកាស​កម្រ​មួយ​ដែល​មាន​ឌីជេ​ល្បី​ដូច Diplo មក​ចាក់​ភ្លេង​រាំកម្សាន្ត​នៅ​ស្រុក​ខ្មែរ សូម្បី​តែ​អ្នក​គាំទ្រ​នៅ​ប្រទេស​ថៃ​កំពុង​ជ្រួលជ្រើម។ ជាក់ស្ដែង​ផេក​​របស់​ថៃ​មួយ​ឈ្មោះ​ថា TRAP Music World បាន​ផុត​ពី​ដំណឹង​របស់ Diplo មក​ស្រុក​ខ្មែរ។

ក្រោម​រូប​​ឡូហ្គោ Diplo Live in Phnom Penh មាន​អ្នក​គាំទ្រ​ថៃ​ជា​ច្រើន​នាំ​គ្នា Mention ឈ្មោះ​មិត្តភ័ក្ដិ​ចង់​មក​មើល Diplo នៅ​កម្ពុជា។ ក្នុង​នោះ​មាន​គណនី​មួយ​បាន​សរសេរ​ថា​៖ "តោះ​ទៅ​ប្រទេស​កម្ពុជា"។ នេះ​ជា​ឱកាស​ល្អ​មែនទែន​សម្រាប់​អ្នក​នៅ​កម្ពុជា​ចំណាយ​​ប្រាក់​តែ​បន្តិច​អាច​សប្បាយ​ពេញ​មួយ​រាត្រី​ជាមួយ Diplo។

បើ​ចង់​​ចូល​រួម​ទៅ​រាំ​ជា​មួយ​ឌីជេ​រូប​នេះ អ្នក​អាច​ ទិញ​សំបុត្រ​តាម​រយៈ​ PiPay ក្នុង​តម្លៃ​ពិសេស​គឺ ១៨ ដុល្លារ ​ឬ​ទៅ​ទិញ​នៅ​ក្នុង​ថ្ងៃ​កម្មវិធី​​ក្នុង​តម្លៃ​ ២០ ដុល្លារ (​ប្រសិនបើនៅសល់)។ រឹត​តែ​ចំណេញ និង​មាន​សុវត្ថិភាព អ្នក​​អាច​ធ្វើ​ដំណើរ​ជា​មួយ​ GRAB ក្នុង​តម្លៃ​ប្រូម៉ូសិន​ជា​ច្រើន​ដូចជា៖

  • សម្រាប់​អតិថិជន​ថ្មី៖ ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៨០០០ រៀល ជាមួយ​ ដោយ​ប្រើ​ប្រូម៉ូកូដ DIPLO​
  • សម្រាប់​អតិថិជន​ចាស់៖ ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៣០% ដោយ​ប្រើ​ប្រូម៉ូកូដ DIPLOLIVE

​ព័ត៌មាន​លម្អិត៖

  • វិបសាយ៖ diplo.sabay.com
  • លេខ​ទូរសព្ទ៖ 070555930

អត្ថបទ៖ ហេង សុធារិទ្ធិ