កីឡាករ​ពាក់​លេខ​២៧ ពីរ​រូប​ធ្វើ​ឲ្យ​កក្រើក​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ UCL ឆ្នាំ​នេះ​

  • 2019-05-09 01:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool និង​ Tottenham បាន​ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ឆ្នាំ​២០១៩​ យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​រដូវ​កាល​​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់។

កាល​ពី​ជើង​ទី​មួយ​ក្រុម​មក​ពី​អង់គ្លេស​ទាំង​ពីរ​សុទ្ធ​តែ​រង​គ្រោះ​ដោយសារ​បរាជ័យ​ដែល​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​សម្រាប់​ជើង​ទី​ពីរ​របស់​ពួក​គេ​មាន​សង្ឃឹម​តិច​មែន​ទែន។​ Liverpool បាន​ចាញ់​ Barcelona រហូត​៣​ទល់​នឹង​០​ ខណៈ​ Tottenham លេង​ចាញ់​ Ajax ដែល​ទម្លាក់​ Real Madrid និង​ Juventus ១-០ នៅ​ទឹកដី​ខ្លួន​ឯង។

យ៉ាង​ណា​នៅ​ជើង​ទី​ពីរ​ពួកគេ​បាន​វាយ​បក​យក​ឈ្នះ​វិញ​ធ្វើ​ឲ្យ​កក្រើក​ពិភព​បាល់​ទាត់​ ដោយ​ Liverpool យក​ឈ្នះ​ Barcelona ៤-០ ហើយ​ Tottenham ទៅ​ស៊ី​ Ajax ក្រៅ​ផ្ទះ​នៅ​ទឹកដី​ហូឡង់​ដោយ​លទ្ធផល ៣-២។ កត់​សម្គាល់​ជ័យ​ជម្នះ​របស់​ក្រុម​ Premier League ទាំង​ពីរ​សុទ្ធ​តែ​បាន​មក​ពី​កីឡាករ​ដែល​ពាក់​អាវ​លេខ​២៧​ដូច្នេះ។

លេខ​ ២៧​របស់​ Liverpool គឺ​ Divork Origi បាន​ស៊ុត​គ្រាប់​ទី​១​ឲ្យ​ Liverpool មាន​សង្ឃឹម​វាយ​បក​ និង​ស៊ុត​គ្រាប់​ទី​៤​ទម្លាក់​ Barca។ ដោយ​ឡែក​លេខ​២៧​របស់​ Tottenham វិញ​គឺ Lucas Moura ដែល​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង​ទម្លាក់​ Ajax និង​បញ្ជូន​ក្រុម​របស់​គឺ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ៕

អត្ថបទ៖ រ័ត្ន