ឧកញ៉ាៗប៉ុន្មានរូបនេះ ក្នុងសង្គមសិល្បៈខ្មែរ ភាគច្រើនមានចិត្តសប្បុរសគួរឲ្យសរសើរ
- 2019-05-09 03:34:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ាៗប៉ុន្មានរូបនេះ ក្នុងសង្គមសិល្បៈខ្មែរ ភាគច្រើនមានចិត្តសប្បុរសគួរឲ្យសរសើរ
ចន្លោះមិនឃើញ
ការឈានឡើងនូវកម្រិតសេដ្ឋកិច្ចជាតិ ក៏ធ្វើឲ្យកើនអ្នកមានទ្រព្យ ហើយក៏ធ្វើឲ្យចំនួនឧកញ៉ាកើនឡើងដែរតាមរយៈសកម្មភាព និងធនធានចូលរួមកិច្ចការសង្គមនានារបស់រាជរដ្ឋាភិបាល។ និយាយតែក្នុងសង្គមសិល្បៈ ក៏មានឧកញ៉ា ជាច្រើនរូបផងដែរ ហើយក្នុងនោះ ភាគច្រើនមានចិត្តសប្បុរសចេះជួយសង្គមថែមទៀត។
១.ឧកញ៉ា ឡេង ណាវ៉ាត្រា ៖ ដើមឡើយគឺជាពលករដ៏សាមញ្ញមួយរូប ប៉ុន្តែក្រោយចប់អាណត្តិធ្វើការនៅកូរ៉េ លោកបានវិលមកក្នុងស្រុកចាប់ផ្ដើមជាមួយនឹងការទិញដីលក់រហូតមានបានក្លាយជាឧកញ៉ារហូតមកដល់បច្ចុប្បន្ន។ ចំណុចនេះ កុំថាឡើយតែប្រិយមិត្ត សូម្បីតែសាមីខ្លួន ក៏នឹកមិនដល់ដែរថា ខ្លួនអាចឈានមកដល់ចំណុចដ៏ខ្ពស់នេះ។ តាមរយៈសកម្មភាពជួយសង្គមជាតិ មានជាអាទិ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហម និង កិច្ចការសង្គមជាច្រើនទៀត លោក ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាឧកញ៉ា កាលពីថ្ងៃទី ៦ កក្កដា ២០១៨។
២.ឧកញ៉ា ឃ្លោក ៖ លោក ទុំ សារុត ហៅ ឃ្លោក ក៏បានវិវត្តន៍ខ្លួនទាំងមិនគួរជឿដែរ ត្បិតថា ដើមឡើយលោក គ្រាន់ជាតារាកំប្លែងក្នុងក្រុមកំប្លែងនាយ កុយ ដែលជួនឃើញសម្ដែងធ្វើចាស់ ធ្វើក្មេង ធ្វើឡប់ ធ្វើជា ដើម្បីបងប្អូនបានសើចសប្បាយ ប៉ុន្តែក្រោយមកអំឡុងឆ្នាំ ២០១៤ លោកបានដកខ្លួនពីការងារសិល្បៈ ក្រោយពីបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងជាឯកឧត្ដម កាលពីដើមឆ្នាំ ២០១៤។
បន្តមកទៀត លោកបានងារជាឧកញ៉ាថែមទៀត តាមរយៈសកម្មភាពជាមួយកិច្ចការសង្គម និងសិល្បៈជាច្រើន ក្នុងនោះលោក រមែងឃើញចេញជួយសិល្បៈមានជំងឺ ទាំងសិល្បៈវ័យក្មេង និងវ័យចាស់មួយចំនួន។ ឧកញ៉ា ឃ្លោក មានជំនួញមួយចំនួនក្នុងដៃ ដូចជាអាជីវកម្មឡានដឹកខ្សាច់ អាជីវកម្មលក់អាហារបំប៉ន ដែលគាំទ្រសកម្មភាពសប្បុរសធម៌លោកនានា។ ក្រៅពីជាអ្នកជំនួញ ឧកញ៉ា ឃ្លោក ក៏មានឋានៈជាទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផង។
៣.ឧកញ៉ា តូនី៖ លោក គឺជាឧកញ៉ាមិនសូវចេញមុខជាសាធារណៈម្នាក់ ដូច្នេះហើយលោក មានជំនួញអ្វីខ្លះក្នុងដៃ មិនសូវមានអ្នកដឹងទេ។ ប៉ុន្តែនៅក្នុងសង្គមសិល្បៈ មានមនុស្សភាគច្រើនបានស្គាល់លោក ដោយសារតែលោកគឺជាមនុស្សរួសរាយ សាមញ្ញមិនប្រកាន់ឫកពាខ្ពស់។ មិនមានព័ត៌មានថា លោកទទួលបានងារជាឧកញ៉ាពេលណាទេ ប៉ុន្តែមនុស្សក្នុងសិល្បៈនិយមហៅលោកថា "ឧកញ៉ា តូនីៗ" ឯអ្នកខ្លះដែលមានទំនាក់ទំនងស្និទ្ធក៏ហៅថា "បងឧកញ៉ាៗ"។
ចំណុចគួរចាប់អារម្មណ៍ លោក តូនី ឬ ឧកញ៉ា តូនី ក៏ជាមនុស្សចិត្តទូលាយ និងរមែងជួយគេឯងជាច្រើនក្នុងសិល្បៈដែរ ក្នុងនោះ ការប្រឡងប្រជែងសមត្ថភាព ឬសម្រស់របស់បេក្ខជនរបស់កម្ពុជានៅក្រៅប្រទេស មួយចំនួន រមែងមានលោកនៅពីក្រោយជួយឧបត្ថម្ភ។ ដូច្នេះហើយ គេឃើញថា លោកមានទំនាក់ទំនងល្អជាមួយសិល្បករស្ទើរគ្រប់គ្នា៕