រឿង​ពិសេស​៥យ៉ាង អ្នក​​មិន​គួរ​រំលង EDM របស់ Diplo យប់​នេះ

  • 2019-05-10 02:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី ១០ ខែ ឧសភា​ ស្អែក​នេះ ដល់​ពេល​វេលា​នៃ​​ការ​ប្រគំតន្ត្រី EDM របស់​កំពូល​ឌីជេ​ Diplo ហើយ ដែល​រៀបចំ​នៅ​ Sound Club។ ដើម្បី​បាន​ចូលរួម​កម្មវិធី​មួយ​នេះ អ្នក​ទាំង​អស់​គ្នា​ត្រូវ​មាន​សំបុត្រ​ក្នុង​ដៃ​ជា​មុខ​សិន។ យ៉ាងណា​មុន​កម្មវិធី​មួយ​នេះ​ចាប់​ផ្ដើម Sabay សូម​បង្ហាញ​កត្តា​៥យ៉ាង​គ្រប់គ្នា​មុន​គួរ​រំលង​ការ​ប្រគំតន្ត្រី EDM​ មួយ​នេះ។

​១. Diplo ជា​កំពូល​ឌីជេ​លំដាប់​ពិភពលោក

Diplo បាន​សាង​ស្នាដៃ​ល្បី​រន្ទឺ​ច្រើន​ក្នុង​វិស័យ​ចម្រៀង​នៅ​អាមេរិក ជា​ពិសេស​បាន​ផលិត​ភ្លេង​ឲ្យ​តារាចម្រៀង​ល្បីៗ​ជា​ច្រើន​ដូច​ជា Beyoncé Justin Bieber, CL, G-Dragon, Snoop Dogg, Britney Spears, Madonna, Shakira និង Chris Brown ជា​ដើម។

២. បាន​រាំ​ចង្វាក់​ភ្លេង EDM លេង​ដោយ Diplo ផ្ទាល់

មិន​ងាយ​មាន​ឱកាស​បាន​ចូល​រួម​ទេ ព្រោះ Diplo ត្រូវ​គេ​ទទួល​ស្គាល់​ជា​កំពូល​ឌីជេ​លេង​ចង្វាក់​ភ្លេង EDM កំពូល​ម្នាក់​ក្នុង​លោក​ ហើយ​ក៏​ជា​​ឌីជេ​ម្នាក់​ដែល​មាន​​តម្លៃ​ខ្លួន​ខ្ពស់​​មិន​ធម្មតា​​ដែរ។ ម្យ៉ាង​ មួយ​រយៈចុងក្រោយ​​មិត្ត​យុវ័យ​​ទាំង​ប្រុស​ និង​ស្រី​កំពុង​បែរ​មក​ចាប់​អារម្មណ៍​ជាមួយ ចង្វាក់​ភ្លេង EDM (Electronic dance music)។ ចង្វាក់​ភ្លេង​មួយ​​នេះ​បាន​នាំ​អារម្មណ៍​អ្នក​ដែល​ចូលរួម​​រាំ​លេង​សប្បាយ​ភ្លេច​ទុក្ខ​កង្វល់។

៣. សំបុត្រ​មាន​តម្លៃ​សមរម្យ​ មិនងាយ​រក​បាន​

ដូច​ដែល​​បាន​រៀបរាប់​ខាង​លើ ឈ្មោះ​របស់ Diplo ​ស្ថិត​ក្នុង​តារា​ឌីជេ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត និង​មិន​ងាយ​​ធ្វើ​ដំណើរ​មក​សម្ដែង​ក្នុង​ប្រទេស​អាស៊ី​ឡើយ។ តែ​សំណាង​ល្អ Sabay ឆក់​បាន​ឱកាស​រៀប​ចំ​កម្មវិធី​នេះ ដោយ​លក់​សំបុត្រ​ក្នុង​តម្លៃ​សមរម្យ​បំផុត​ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​គ្រប់​គ្នា​បាន​ចូល​រួម។ ជាក់​ស្ដែង​ សំបុត្រ​សម្រាប់​ចូល​ទស្សនា​មាន​តម្លៃ​ត្រឹម​តែ ២០ ដុល្លារ​ប៉ុណ្ណោះ ហើយ​បើ​ទិញ​តាម​ Pi Pay អ្នក​នឹង​​បាន​ការ​បញ្ចុះ​តម្លៃ​ថែម​ទៀត គឺ​នៅ​សល់​តែ ១៨ ដុល្លារ​។

៤. មាន​មធ្យោបាយ​​ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព ចំណាយ​តិច

ទៅ​កម្មវិធី​ជប់​លៀង​នៅ​ក្លឹប​ ចង់​មិនចង់​​ប្រហែល​ជា​ញ៉ាំ​គ្រឿង​ស្រវឹង​តិច​តួច និង​ចូល​ផ្ទះ​យប់​ជ្រៅ។ តែ​កុំ​បារម្ភ ព្រោះ GRAB បាន​ត្រៀម​ខ្លួន​ជានិច្ច​ ដើម្បី​ជូន​ដំណើរ​​អ្នក​ដោយ​សុវត្ថិភាព​ទាំង​ទៅ​ និងមក SOUND CLUB។

  • សម្រាប់​អតិថិជន​ថ្មី៖ ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៨០០០ រៀល ជាមួយ​ ដោយ​ប្រើ​ប្រូម៉ូកូដ DIPLO​
  • សម្រាប់​អតិថិជន​ចាស់៖ ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៣០% ដោយ​ប្រើ​ប្រូម៉ូកូដ DIPLOLIVE (សម្រាប់​ត​ម្លៃ​សរុប​ក្រោម​ ៦០០០ រៀល)។

៥. កម្មវិធី​​ធ្វើ​ចំ​ថ្ងៃ Friday Night ល្អ​ណាស់

ជា​ទូទៅ​សម្រាប់​អ្នក​ធ្វើ​​ សៅរ៍​និង​អាទិត្យ​ជា​ពេល​យប់​សម្រាក​ចុង​សប្ដាហ៍​សម្រាប់​ពួក​គេ។ នេះ​ជា​ពេល​វេលា​ល្អ​ណាស់ ព្រោះ​កម្មវិធី​រៀបចំ​នៅ​យប់​ថ្ងៃ​សុក្រ (Friday Night) អាច​ឲ្យ​គ្រប់គ្នា​ចេញ​មក​រំសាយ​អារម្មណ៍​ហើយ​មិន​ប៉ះពាល់​ការងារ​ទៀត។

​ព័ត៌មាន​លម្អិត៖

  • វិបសាយ៖ diplo.sabay.com
  • លេខ​ទូរសព្ទ៖ 070555930៕ ​​​

អត្ថបទ៖ ហេង សុធារិទ្ធិ