សព្វថ្ងៃ​នៅ​មាន​ប្រទេស​ចំនួន​ប៉ុន្មាន​ដែល​កាន់​របប​រាជានិយម?

  • 2019-05-09 14:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន ៤២​ដែល​នៅ​កាន់​របប​រាជានិយម​ ដែល​ក្នុង​នោះ​ ទ្វីប​អាស៊ី​មាន ១៤​ប្រទេស អាហ្វ្រិក ៣​ប្រទេស​ ទ្វីប​អាមេរិក​ខាង​ជើង​មាន ១០​ប្រទេស​ និង​ទ្វីប​អូសេអានេ មាន​ចំនួន ៦​ប្រទេស។

សម្ដេច​ព្រះ​បរមនាថ នរោត្ដម​ សីហមុនី

ខាង​ក្រោម​នេះ ជា​ប្រទេស​ដែល​មាន​ស្ដេច​ឡើង​សោយរាជ្យ​៖

ទ្វីប​អាស៊ី៖ បារ៉ែន, ប៊ូតាន់, ប្រ៊ុយណេ, ជប៉ុន, ហ្សកដានី, កម្ពុជា, គុយវ៉ែត, ម៉ាឡេស៊ី, អូម៉ង់, កាតា, អារ៉ាប៊ីសាអ៊ូឌីត, ថៃ, អារ៉ាប​រួម។

ទ្វីប​អាហ្វ្រិក៖ លេសូថូ (Lesotho), ម៉ារ៉ុក, អេស្វាទីនី។

ទ្វីប​អាមេរិក​ខាង​ជើង​៖ អង់ទីហ្គួរ និង​បាប៊ូដា, បាហាម៉ាស់, បារបាដូស, បេលីហ្ស, ហ្គ្រេណាដា, ចាម៉ៃកា, កាណាដា, សេនឃីត និង​​ណេវីស, សេន​លូស៊ី, សេន​វ៉ាំងសង់ និង​ហ្គ្រេណាឌីន។

ទ្វីប​អឺរ៉ុប​៖ ហុល្លង់, អង់ដូរ៉ា, បែលហ្សិក,  Sovereign Military Hospitaller Order of Saint John of Jerusalem of Rhodes and of Malta , ចក្រភព​អង់គ្លេស, អេស្ប៉ាញ, លុចហ្សំបួរ, លិចធិនស្តែន, ន័រវែស, ម៉ូណាកូ, ស៊ុយអែត, ដាណឺម៉ាក, បុរី​វ៉ាទីកង់, Sealand។

ទ្វីបអូសេអានី៖ អូស្ត្រាលី, ប៉ាពូញូវហ្គីណេ, កោះ​កោះសូឡូម៉ុង, ទូវ៉ាលូ, តុងហ្គា និង​នូវែលហ្សេឡង់៕

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ ហ៊ីម រស្មី