Klopp ​ថា​បាន​ឈ្នះ Barca ​ថ្ងៃ​មុន ​មាន​តម្លៃ​ជាង​បាន​ពាន Premier League ​ផង​

  • 2019-05-11 04:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp ​ចង់​ឱ្យ​ក្រុម Liverpool ​លើក​ពាន​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ប៉ុន្តែ​បើ​បាន​លេខ​២​មែន ​ក៏​អាច​ចាត់​ទុក​ថា​ជោគជ័យ​ដែរ ព្រោះ​ការ​វាយ​បក​ក្រុម Barcelona ​ថ្ងៃ​មុន គឺ​ជា​ជោគជ័យ​ធំធេង​ខ្លាំង​ណាស់។

នៅ​ថ្ងៃ​ស្អែក​នេះ ​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នឹង​បិទ​បញ្ចប់​ហើយ ​ដោយ​ក្រុម​ទាំង​អស់​លេង​ពេល​ដំណាល​គ្នា​ម៉ោង​៩​យប់។ ក្រុម​២​នឹង​ត្រូវ​កាត់​សេចក្ដី​យក​ជើង​ឯក​គឺ Liverpool ​ប៉ះ Watford ​ស្រប​ពេល Man City ​ប៉ះ​ក្រុម Brighton ។ ​ក្រុម​ទាំង​ពីរ​បើ​សិន​ជា​ឈ្នះ​ដូច​គ្នា ​នោះ​ម្ចាស់​ជើង​ឯក​នឹង​បាន​ទៅ​លើ Man City ​ហើយ ព្រោះ​មាន​ពិន្ទុ​លើស Liverpool ​១​ពិន្ទុ។

យ៉ាងណាមិញ ​បើ​មើល​ទៅ​លើ​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន​នេះ ​លោក Klopp ​បាន​បញ្ជាក់​ថា​ជា​ជោគជ័យ​សម្រាប់ Liverpool ​ហើយ ទោះ​ជា​មិន​បាន​ក្លាយ​ជា​ជើង​ឯក​ក៏​ដោយ។ ​លោក​បន្ដ​ថា ​ការ​ធ្វើ​បាន​ល្អ​នៅ Champions League ​ក៏​ដូចជា​វាយ​បក​ឈ្នះ Barcelona ​វិញ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ​ជា​រឿង​ពិសេស​បំផុត ​ហើយ​ល្អ​គ្រប់គ្រាន់​ជាង​បាន​ជើង​ឯក​លីគ​អង់គ្លេស​ទៀត៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម