​ផ្លូវការ៖ OnePlus 7 Series ចេញ​ហើយ ​សាក​ភ្លើង​លឿន​​អស់​ទាស់

  • 2019-05-15 01:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន OnePlus ​ទើប​នឹង​បញ្ចប់​ការ​ប្រកាស​វត្តមាន​ជា​ផ្លូវការ​នូវ​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​របស់​ខ្លួន ៣ ​ម៉ូឌែល​គឺ OnePlus 7/ 7Pro និង 7 Pro 5G កាល​ពី​យប់​មិញ​នេះ។ ​

OnePlus 7 Pro

​ស្មាតហ្វូន​ទាំង​បី​នេះ [មាន​បំពាក់​​ Universal Flash Storage (UFS) ជំនាន់ 3.0 មុន​គេ​បង្អស់​ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន​តែ​មួយ​គត់ ​មាន​​ដំណើរ​ការ​លឿន​ជាង​ស្មាតហ្វូន​កំពូល​](http://news.sabay.com.kh/article/1138558#utm_campaign=onpage) ដទៃ​នា​ពេល​បច្ចុប្បន្ន រួម​ជាមួយ​នឹង​​លក្ខណៈ​សម្បត្តិ​ខ្លាំង​ដល់​កំពូល​តែ​ម្ដង និង​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែល​អ្នក​ទាំង​អស់​គ្នា​ចង់​បាន​ គឺ​មាន​នៅ​លើ​ស្មាតហ្វូន​នេះ​ស្ទើរ​ទាំង​អស់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន OnePlus ។

​​ជាពិសេស​នោះ​គឺ ​ប្រើ​បច្ចេកវិទ្យា​សាក​ភ្លើង​លឿន (Wrap Charging 3.0 ) មាន​សមត្ថភាព​ខ្ពស់​អាច​សាក​ពី ០% ទៅ ៥០% ត្រឹម​តែ ២០ នាទី​ប៉ុណ្ណោះ។

OnePlus 7 Pro

#លក្ខណៈ​សម្បត្តិ OnePlus 7 Pro៖

​អេក្រង់​កោង​ទំហំ ៦,៦ អ៊ីញ(គ្មាន​ឆក)​ ​ប្រភេទ AMOLED Display ​មាន​កម្រិត Refresh rate ឡើង​ដល់ ៩០ Hz កម្រិត 2K Resolution QHD+ (ខ្ពស់​ជាង​ទូរសព្ទ​កំពូល​ផ្សេងៗ​ដែល​មាន​ត្រឹម​តែ ៦០Hz)។ ​Refresh rate ជួយ​ឲ្យ​បទពិសោធន៍​នៃ​ការ​អូស​វាស​ចូល​កម្មវិធី​បាន​លឿន​រហ័ស​មិន​ទាស់​ចិត្ត។ ​

OnePlus 7 Pro

ដំណើរការ​ដោយ Android OS 9,0 ប្រើ​បន្ទៈឈីប Snapdragon 855 Soc ​ល្បឿន​ឡើង​ដល់ ២,៨៤GHz មាន​ជម្រើស​RAM 8GB មេម៉ូរី​ឡើង​ដល់ ២៥៦GB ជាមួយ​នឹង​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​ក្រោម​អេក្រង់​លឿន​ត្រឹម​តែ ២៨ វិនាទី​ប៉ុណ្ណោះ​។

​ផ្នែក​កាមេរ៉ា ៣ ​គ្រាប់​ខាង​ក្រោយ​(48+8+16MP)។ តួនាទី​ឡេន​នីមួយៗ ឡេន​ដំបូង ៤៨មេហ្គាភិចសែល ទី​ពីរ ៨ ​មេហ្គាភិចសែល​ជា​ឡេន Telephoto អាច​Zoom បាន​៣ ដង ឯ​ទី​បី​គឺ ១៦ ​មេហ្គាភិចសែល​ជា​ឡេន Ultra-Wide-Angle អាច​ថត​វីដេអូ​កម្រិត 4K/60fps និង​វីដេអូ Slo-Mo កម្រិត 1080p/240fps។

OnePlus 7 Pro

​ចំណែក​កាមេរ៉ា​មុខ​ Sefie ជា​ប្រភេទ Pop-up ​ទំហំ ​ ១៦ ​មេហ្គាភិចសែល ជា​ Sensor Sony IMX471 ដែល​មាន​ Aperture f/2.0 និង​មុខងារ EIS។ វា​មាន​ថាមពល​ថ្ម ៤ ០០០​ មីលីអំពែម៉ោង ​ប៉ុន្តែ​ក្រុមហ៊ុន​មិន​បាន​ដាក់​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក IP Rating ​មក​ជាមួយ​ទេ ​ព្រោះ​តែ​ហេតុផល​គិតគូរ​ដល់​ទឹក​លុយ​អតិថិជន។ សម្រាប់​ពណ៌ 7 Pro ​មាន ២ ​គឺ ប្រផេះ​និង​ខៀវ​។

​តម្លៃ OnePlus 7 Pro៖

​-ជម្រើស RAM 6GB មេម៉ូរី 128GB តម្លៃ៖ ​៨៣៧ ​ដុល្លារ

​-ជម្រើស RAM 8GB មេម៉ូរី 256GB តម្លៃ៖ ​៩០២ ​ដុល្លារ

​-ជម្រើស RAM 12GB មេម៉ូរី 256GB តម្លៃ៖ ​១០៣១ ​ដុល្លារ

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

ចំពោះ​លក្ខណៈ​សម្បត្តិ OnePlus 7 ​រាង​ទាប​ជាង 7 Pro ​បន្តិច​គឺ អេក្រង់​ឆកខាងមុខ ឯផ្ទៃជុំវិញ​អត់កោង​ទេ(ធម្មតា) ទំហំ ៦,៤ អ៊ីញ​តែ​ជា​ប្រភេទ AMOLED Display ​មាន​Refresh rate ខ្ពស់​ដូច​គ្នា។ ផ្នែក​កាមេរ៉ា​ក្រោយ ២ ​គ្រាប់(៤៨+៥MP) ​ប្រើ​ឡេន​ធម្មតា (​PDAF, OIS) ​សម្រាប់​ជំនួយ​ទប់​លំនឹង​ពេល​ថត​វីដេអូ ។ ​អាច​ថត​វីដេអូ​បាន​​ដល់ 2160p@30/60fps។ ឯ​កាមេរ៉ា​មុខ​ Sefie មួយ​គ្រាប់​​​ទំហំ ១៦ មេហ្គាភិចសែល​។ ​សម្រាប់​ពណ៌​មាន ២ ​គឺ ប្រផេះ​និង​ក្រហម​។

OnePlus 7

​តម្លៃ OnePlus 7៖

​-ជម្រើស RAM 6GB មេម៉ូរី 128GB តម្លៃ៖ ​៦៤៣ ​ដុល្លារ

​-ជម្រើស RAM 8GB មេម៉ូរី 256GB តម្លៃ៖ ​៧០៨ ​ដុល្លារ៕

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

OnePlus 7 Pro 5G

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា