Neymar ​ទាមទារ​លក្ខខណ្ឌ​អស់​សាច់ ​ទើប​ព្រម​ទៅ Real Madrid ​

  • 2019-05-16 06:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Real Madrid ​បាន​ព្យាយាម​គ្រប់​បែប​យ៉ាង​មួយ​រយៈ​មុន ដើម្បី​បាន​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ប្រេស៊ីល Neymar ​មក​រួម​ក្រុម​នៅ​អេស្ប៉ាញ ​ប៉ុន្តែ​គ្រប់​យ៉ាង​មិន​ទាន់​ដំណើរ​ការ​ឡើយ។

ជាក់​ស្ដែង​នៅ​ថ្មី​ៗ​នេះ ​មាន​ប្រភព​បញ្ជាក់​ថា Neymar ​មាន​លក្ខខណ្ឌ​ច្រើន​ណាស់ ​ឱ្យ​លោក Perez ​ប្រធាន​ក្លឹប Real Madrid ​ធ្វើ​តាម ទើប​រូបគេ​ព្រម​មក​លេង​នៅ​ក្រុង​ម៉ាឌ្រីត។ ក្នុង​លក្ខខណ្ឌ​ទាំង​អស់​នោះ​រួម​មាន៖

១ ​ចង់​បាន​អាវ​លេខ​៧ ​ឬ​លេខ​១០​ ២ ​មិន​ត្រូវ​លក់ Marcelo ​ឡើយ ប៉ុន្តែ​ត្រូវ​លក់ Varane ​ចេញ ដើម្បី​ទិញ​យក Marquinhos ​មក​វិញ ៣ កុំ​លក់ ​Casemiro ​ប៉ុន្តែ​អាច​បញ្ចេញ Marco Asensio ​បាន ៤ គួរ​តែ​ទិញ Hazard ​និង Pogba ​ឱ្យ​បាន ដើម្បី​បាន​លេង​ជុំ​គ្នា​ ៥ កុំ​ទិញ Sadio Mane ​ឬ​ Kylian Mbappe ​ឱ្យ​សោះ​

យ៉ាងណាមិញ ​លក្ខខណ្ឌ​ខាង​លើ​នេះ ​ហាក់​ដូចជា​ច្រើន​ពេក​និង​ពិបាក​ធ្វើ​សម្រាប់​ក្រុម Real Madrid ​ណាស់។ ជាក់​ស្ដែង​ទីផ្សារ​ដោះដូរ​កីឡាករ​លោក Zidane ​ជា​អ្នក​ជ្រើសរើស​ថា​នរណា​នៅ​បន្ដ ​និង​នរណា​ត្រូវ​ចាកចេញ។ មួយ​វិញ​ទៀត ​អ្នក​ចាត់ការ​បារាំង​រូប​នេះ ​ក៏​ហាក់​មិន​សូវ​ជា​ពេញ​ចិត្ត​ខ្សែ​ប្រយុទ្ធ Neymar ​ដែរ។ លោក​ធ្លាប់​បញ្ជាក់​ថា ​ក្រុម Real Madrid ​ក៏​មិន​ចង់​បាន​កីឡាករ​ប្រេស៊ីល​នេះ​ខ្លាំង​ដែរ៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ មុន្នីរម្យ