កិច្ច​សម្ភាសន៍​ដ៏​កម្រ​របស់ Bruce Lee មុន​ពេល​គាត់​ល្បី​ល្បាញ (វីដេអូ​)

  • 2019-05-18 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្ភាសន៍​ដ៏​កម្រ​មួយ​របស់​តារា​កុងហ៊្វូ​​​ល្បីល្បាញ​ប្រ៊ូស លី (Bruce Lee) ឬ លី ស៊ាវឡុង​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ គឺ​ជា​វីដេអូ​សម្ភាសន៍​មុន​ពេល​ដែល​​សិល្បករ​ក្បាច់គុន​រូប​នេះ​ត្រូវ​បាន​​មនុស្ស​ទូទាំង​ពិភពលោក​បាន​ស្គាល់។

វីដេអូ​ឃ្លីប​ដែល​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​ Sacramento បង្ហាញ​ថា​ Lee ត្រូវ​បាន​សម្ភាសន៍​ដោយ​លោក​ហារី ម៉ាទីន (Harry Martin) ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​​ជា​អ្នកសារព័ត៌មាន​ល្បីល្បាញ​របស់​អាមេរិក​អំឡុង​ឆ្នាំ​ ១៩៦៦។ នេះ​បើ​យោង​តាម ​​South China Morning Post ។

បុរស​វ័យ​២៥​ឆ្នាំ​ដែល​ក្រោយ​មក​ក្លាយ​ទៅ​ជា​តារា​កុងហ៊្វូ​ដ៏​ល្បីល្បាញ នៅ​ពេល​លោក​កំពុង​ថតកុន​រឿង "The Green Hornet" សម្រាប់​រឿង​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍។

“បុរស​ចម្លែក​ដែល​កំពុង​ធាក់​កង់​នោះ​ជា​នរណា? ខ្ញុំ​គិត​ថា​គាត់​ឈ្មោះ​ Lee។ មើល​ទៅ​ស្រដៀង​ Kato (តួ​កុន​ល្បី​របស់​អាមេរិក​ជំនាន់​នោះ)”។ Martin និង អ្នកសារព័ត៌មាន​ម្នាក់​ទៀត​​ជជែក​គ្នា​នៅ​ពេល​ Lee កំពុង​ធាក់​កង់​​សំដៅ​មក​ពួកគេ។

“ត្រូវ​ការ​អី​ឲ្យ​ខ្ញុំ​ជួយ​?” Lee និយាយ​ទាំង​សំណើច​ពេល​គាត់​ចុះ​ពី​កង់។ អ្នកសារព័ត៌មាន​និយាយ​ថា "មាន​អ្នក​ហាត់​កុងហ៊្វូ​ជា​ច្រើន​នៅ​ម្តុំ​នេះ"​។

ពួកគេ​សួរ​ Lee ថា​ "តើ​កុងហ៊្វូ​ជា​អ្វី?” គាត់​ឆ្លើយ​ថា "បាទ កុងហ៊្វូ​គឺ​ជា​ទម្រង់​ក្បាច់គុន​មួយ​របស់​ចិន។ សិល្បៈ​ក្បាច់គុន​នេះ​ដូច​ការ៉ាតេ និង ជីជីតស៊ូ​ជាដើម"។

បន្ទាប់​មក​ Marin សួរ​ទៀត​ថា​គាត់​ជា​អ្នក​សានហ្រ្វាន់ស៊ីស្កូ (San Francisco) ឬ? លី​​ឆ្លើយ​ថា​ឪពុក​ម្តាយ​របស់​គាត់​​​មក​ពី​ហុងកុង តែ​គាត់​បាន​កើត​នៅ​សានហ្រ្វាន់ស៊ីស្កូ (បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​គាត់​ដែល​ជា​អ្នក​លេង​ហ៊ី​បាន​ធ្វើ​ចំណាកស្រុក​មក​ដល់​អាមេរិក)។

ក្រោយ​មក Marin សួរ​​ទៀត​ថា​គាត់​មាន​បើក​សាលា​ការ៉ាតេ​នៅ Sacramento ឬ សានហ្រ្វាន់ស៊ីស្កូ​​ឬ​ទេ តែ​លី​​ឆ្លើយ​ថា​គាត់​មាន​សាលា​គុន​មួយ​នៅ អូកឡិន។

អ្នកសារព័ត៌មាន​អាមេរិក​ក៏​បាន​បន្ត​សួរ​​គ្រូ​ក្បាច់គុន​កុងហ៊្វូ​ទៀត​ថា អ្វី​ជា​ភាព​ខុសគ្នា​រវាង​ការ៉ាតេ និង កុងហ៊្វូ។ លោក​ឆ្លើយ​ថា "បាទ ភាព​ខុស​គ្នា​ដ៏​ធំ​ខ្ញុំ​បាន​និយាយ​នៅ​សាលារៀន​របស់​ខ្ញុំ​ នោះ​គឺ ការ​វាយ​លុក"។

ម៉ាទីន​និយាយ​បែប​កំប្លែង​ថា "អីចឹង​វា​នឹង​វាយលុក​លោក​ទៀត​ហើយ"?

“ខ្ញុំ​នឹង​វាយលុក ហើយ​ការពារ​ក្នុង​ពេល​ដំណាល​គ្នា" Lee បាន​ឆ្លើយ​តប​នៅ​ពេល​ដែល​កាមេរ៉ា​អូស​ទៅ​កង់​របស់​គាត់​ដែល​បិទ​ឈ្មោះ​ Bruce Lee៕

អាន៖ មក​ស្គាល់​ប្រទេស​ពីរដែល​បង្កើត​ច្បាប់​មិន​ឲ្យ​ប្រារព្ធ​អាពាហ៍ពិពាហ៍​ឡូយឆាយ​ពេក

អាន៖ កាត់​​៧​ថ្ងៃ កម្ពុជា​នឹង​ឲ្យ​លេខ​១​​ទៅ​ស្រីលង្កា​​វិញ​ជា​ប្រទេស​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​បំផុត

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត